ទិដ្ឋភាពទូទៅ

“បំណងប្រាថ្នារបស់ខ្ញុំ គឺបណ្តុះបណ្តាលគ្រូបង្រៀនឲ្យបានកាន់តែច្រើនដើម្បីឲ្យពួកគាត់បន្តបង្រៀន និងបន្តបណ្តុះបណ្តាលសិស្សបន្ថែមទៀត។ គោលដៅ និងបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់ខ្ញុំ គឺលើកកម្ពស់ និងណែនាំប្រព័ន្ធគិតលេខចិនបុរាណដោយប្រើដៃទាំងពីរឲ្យពិភពលោកបានស្គាល់។ ប៉ុន្តែខ្ញុំមិនអាចធ្វើរឿងដ៏សំខាន់នេះតែម្នាក់ឯងបាននោះទេ។ ខ្ញុំត្រូវបន្តបណ្តុះបណ្តាលគ្រូជាច្រើនដើម្បីបង្រៀនសិស្សបន្ថែមទៀត។ ជាពិសេសយើងត្រូវប្រើប្រាស់បណ្តាញទំនាក់ទំនងជាច្រើន ជំនួយពីដៃគូ និងមជ្ឈដ្ឋានខាងក្រៅ ព្រមទាំងការធ្វើផែនការយុទ្ធសាស្ត្រ ដើម្បីសម្រេចគោលដៅរបស់យើង។ នៅទីនេះ ខ្ញុំបានកត់សម្គាល់ឃើញថា ដើម្បីទទួលបានសិស្សកាន់តែច្រើនយើងត្រូវតែបណ្តុះបណ្តាលគ្រូជំនាញបន្ថែមទៀត។ ដើម្បីសម្រេចគោលដៅនេះឲ្យបាន គុណភាព សម្ភារៈ និង វិធីសាស្រ្តក្នុងការបង្រៀនរបស់យើងត្រូវតែពិសេស និងមានភាពខុសប្លែកពីសាលាដទៃ។ នេះមានន័យថា ដើម្បីធានាឲ្យមានគុណភាព និងប្រសិទ្ធិភាពក្នុងការបង្រៀនខ្ពស់វីធីសាស្រ្តបង្រៀនរបស់យើងត្រូវតែមានលក្ខណៈទូលំទូលាយជាងគេបំផុត។”

 

១. កម្មវិធីបង្រៀន

       CMA ផ្តល់សេវាបណ្តុះបណ្តាលគ្រូបង្រៀនគិតលេខដោយប្រើក្បាច់គិតលេខចិនបុរាណមួយក្នុងចំណោមកម្មវិធីបណ្តុះបណ្តាលដែលមានភាពទូលំទូលាយជាងគេបំផុតនៅក្នុងពិភពលោក។

CMA បានបង្កើតកម្មវិធីសិក្សាដែលមានរចនាសម្ព័ន្ធច្បាស់លាស់ ដើម្បីផ្តល់ការបណ្តុះបណ្តាលជំនាញដល់លោកគ្រូអ្នកគ្រូ។ លោកគ្រូអ្នកគ្រូទាំងអស់ នឹងទទួលបានចំណេះដឹងយ៉ាងទូលំទូលាយជាមួយនឹងជំនាញរៀបចំកិច្ចតែងការយ៉ាងច្បាស់លាស់ ដើម្បីបង្រៀន និងដំណើរការវគ្គសិក្សាមួយប្រកបដោយប្រសិទ្ធភាពខ្ពស់។ កម្មវិធីបណ្តុះបណ្តាលនេះ ត្រូវបានបង្កើត និងរៀបចំឡើងដើម្បីបណ្តុះបណ្តាលបុគ្គលទាំងឡាយណាដែលមានចំណាប់អារម្មណ៍ក្នុងការវិនិយោគលើអាជីវកម្មអប់រំ ឬអ្នកដែលកំពុងត្រូវបានបណ្តុះបណ្តាលដើម្បីក្លាយជាអ្នកអប់រំ។

អត្ថប្រយោជន៍ដែលអ្នកនឹងទទួលបានពីកម្មវិធីបណ្តុះបណ្តាលនេះ គឺការទទួលស្គាល់ជាលក្ខណៈអន្តរជាតិមួយដែលមានតម្លៃខ្ពស់ជាងកម្មវិធីបណ្តុះបណ្តាលផ្សេងៗ ដែលកំពុងមានវត្តមាននៅលើទីផ្សារបច្ចុប្បន្ន។

២. តើអ្នកណាខ្លះអាចចូលរួមវគ្គបណ្តុះបណ្តាលដើម្បីក្លាយជាគ្រូជំនាញរបស់ CMAបាន?

៣. លទ្ធផលក្រោយពេលបណ្តុះបណ្តាល

ឱកាសក្លាយជាគ្រូបង្រៀន

ចូលរួមជាមួយយើងដើម្បីក្លាយជាគ្រូបង្រៀនដែលមានការទទួលស្គាល់នៅ CMA

CMA - Creating Great Minds

Youtube Call Facebook Email

Our Partners

ficas Smart Kids Australia Pacifi International School Westgate International School-Cambodia