ពាក្យថា “Abacus ឬក្បាច់គិតលេខចិនបុរាណ” ត្រូវបានគេជឿជាក់ថា មានដើមកំណើតចេញមកពីពាក្យរបស់ ក្រិច 'abax' និង 'abakon' ដែលពាក្យនេះមានន័យថា “តុ ឬក្ដារគិតលេខ”។ កាលពីដើមឡើយ ក្តារគិតលេខនេះ ត្រូវបានប្រើប្រាស់ដើម្បីរាប់លេខក្នុងចំនួនច្រើន និងស្រួលយកតាមខ្លួន។
ខុសគ្នាពីជំនឿនាពេលបច្ចុប្បន្ន ក្ដារគិតលេខដំបូងគេបំផុត គឺមិនមែនត្រូវបានបង្កើតដោយប្រទេសចិននោះទេ។ វាត្រូវបានបង្កើតឡើងដោយជនជាតិ បេប៊ីឡូនៀ (Babylonians) ក្នុងអំឡុងឆ្នាំ៣០០មុនគ.ស ខណៈដែលក្បាច់គិតលេខចិនបុរាណដែលយើងស្គាល់ សព្វថ្ងៃនេះ មានសណ្ឋានដូចប្រដាប់គិតលេខរចនាបថបែបរ៉ូមាំង ហើយត្រូវបានបង្កើតឡើងក្នុងអំឡុងឆ្នាំ១៣០០នៃគ.ស។ ឧបករណ៍គិតលេខនេះ ត្រូវបានគេយល់ថាជាឧបករណ៍នាំមុខកុំព្យូទ័រ ហើយត្រូវបានបង្ហាញថាជាឧបករណ៍គិតលេខគណិតវិទ្យាមួយដ៏មានប្រសិទ្ធភាព និងមានសុក្រឹតភាព។
ក្បាច់គិតលេខចិនបុរាណដំណើរការលើប្រព័ន្ធ២/៥ ដែលមានគ្រាប់ក្បាច់ចំនួនពីរជួរនៅខាងលើ និងចំនួនប្រាំជួរនៅខាងក្រោម។ គ្រាប់ក្បាច់ត្រូវបានប្រើប្រាស់ដើម្បីគណនាលេខនព្វន្ត ដូចជាប្រមាណវិធីបូក ដក ចែក និងគុណ និងគណនារកឬសការេផងដែរ។ ក្រោយមកឧបករណ៍នេះត្រូវបានណែនាំឲ្យប្រើប្រាស់ក្នុងប្រទេសជប៉ុន និងកូរ៉េ ហើយនៅក្នុងឆ្នាំ១៩៣០ ជនជាតិជប៉ុនបានច្នៃប្រឌិតវាទៅជាក្បាច់គិតលេខប្រព័ន្ធ១/៤ ដែលមានឈ្មោះថា សារ៉ូបាន (soroban)។ សារ៉ូបាន ដែលត្រូវបានប្រើប្រាស់នៅក្នុងកម្មវិធីអភិវឌ្ឍន៍ខួរក្បាល CMA ដំណើរការនៅលើប្រព័ន្ធ១០ ហើយជាចុងក្រោយ វាទទួលបានប្រជាប្រិយភាពខ្លាំងជាងក្បាច់គិតលេខចិនបុរាណ។
ពាក្យថា CMA គឺមកពីឈ្មោះពេញថា Classic Mental Arithmetic ឬការគិតលេខដោយប្រើខួរក្បាលបែបបុរាណ។ កម្មវិធីអភិវឌ្ឍន៍ខួរក្បាល CMA គឺជាវិធីសាស្ត្រនៃការគិតលេខដោយប្រើខួរក្បាល ដែលដំណើរការដោយការស្រមើស្រមៃ និងចងចាំរូបភាពនៃការគិតលេខនៅក្នុងចិត្ត ហើយវាផ្អែកទៅលើគោលការណ៍គិតលេខបែបចិនបុរាណ។ លំហាត់ប្រាណខួរក្បាលនេះ ជួយពង្រឹងសមត្ថភាពរបស់កុមារឲ្យធ្វើការគិតលេខនៅក្នុងចិត្តបានលឿន ដោយមិនចាំបាច់មានជំនួយពីឧបករណ៍ណាមួយឡើយ។
កម្មវិធីអភិវឌ្ឍន៍ខួរក្បាល CMA ប្រើប្រាស់ដៃទាំងពីរជាមួយនឹងម្រាមបួនក្នុងពេលតែមួយ ដើម្បីភ្ញោចខួរក្បាលទាំងផ្នែកខាងឆ្វេង និងខាងស្ដាំឲ្យដំណើរការការគិតលេខក្នុងចិត្ត។ ដំណើរការនេះ បង្ហាត់កុមារឲ្យប្រើប្រាស់គំនិតតក្ក និងគំនិតច្នៃប្រឌិត ដើម្បីឲ្យពួកគេពូកែប្រឌិតបង្កើតរូបភាពនៃគ្រាប់ក្បាច់គិតលេខចិនបុរាណ។
ចូលរួមជាមួយយើងដើម្បីក្លាយជាគ្រូបង្រៀនដែលមានការទទួលស្គាល់នៅ CMA