ការប្រឡង

ជារៀងរាល់មួយត្រីមាសម្តង សិស្សានុសិស្សទាំងអស់នឹងត្រូវបានវាយតម្លៃដោយ CMA តាមរយៈការប្រឡងដែលពួកគេត្រូវរកពិន្ទុឲ្យបានយ៉ាងហោចណាស់៧០% ទើបជាប់និងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា។ ពួកគេក៏អាច បន្តប្រឡងដើម្បីទទួលបានវិញ្ញាបនបត្រកម្រិតខ្ពស់ជាងនេះ ខណៈពេលដែលពួកគេបន្តការសិក្សាផងដែរ។

វិញ្ញាសាប្រឡងដែល CMA ប្រើដើម្បីធ្វើការវាយតម្លៃលើការរីកចម្រើនរបស់កុមារ ត្រូវបានរៀបចំ និងកែតម្រូវដោយស្ថាបនិករបស់ CMA នៅប្រទេសតៃវ៉ាន់។

ការប្រកួតប្រជែងលើឆាកអន្តរជាតិ
សិស្សានុសិស្សដែលរៀនកម្មវិធីអភិវឌ្ឍន៍ខួរក្បាល CMA នឹងចូលរួមក្នុងការប្រឡងថ្នាក់ជាតិ និងអន្តរជាតិនៅក្នុង ប្រទេសតៃវ៉ាន់ សិង្ហបុរី និងហ្វីលីពីន។

ការប្រឡងលើបណ្តាញអ៊ិនធឺណិត
សិស្សានុសិស្សដែលរៀនកម្មវិធីអភិវឌ្ឍន៍ខួរក្បាល CMA នឹងចូលរួមក្នុងការប្រកួតប្រជែងជាមួយសិស្សកម្ពុជា និង សិស្សអន្តរជាតិជាច្រើន នៅលើបណ្តាញអ៊ិនធឺណិត។
ចាប់ពីខែកក្កដា រហូតដល់ខែធ្នូ ឆ្នាំ២០១៨ សិស្សានុសិស្ស នឹងចូលរួមក្នុងការប្រកួតប្រជែងប្រចាំខែ ជាមួយសិស្ស កម្ពុជាទាំងអស់ដែលរៀនកម្មវិធីអភិវឌ្ឍន៍ខួរក្បាល CMA ។ សិស្សឆ្នើមប្រចាំខែនីមួយៗ នឹងទទួលបានប្រាក់រង្វាន់ លើកទឹកចិត្តចំនួន ៥០ដុល្លារសហរដ្ឋអាមេរិក។

ឱកាសក្លាយជាគ្រូបង្រៀន

ចូលរួមជាមួយយើងដើម្បីក្លាយជាគ្រូបង្រៀនដែលមានការទទួលស្គាល់នៅ CMA

CMA - Creating Great Minds

Youtube Call Facebook Email

Our Partners

ficas Smart Kids Australia Pacifi International School Westgate International School-Cambodia