ពេលដែលសមរម្យក្នុងការចូលរៀនកម្មវិធីអភិវឌ្ឍន៍ខួរក្បាលដោយប្រើក្បាច់គិតលេខចិនបុរាណ គឺនៅអាយុប្រហែល៤ឆ្នាំ។ នៅអាយុ៣ឆ្នាំ ៨០%នៃការភ្ជាប់ស៊ីណាប់ទៅក្នុងខួរក្បាលរបស់ក្មេងកំពុងត្រូវបានអភិវឌ្ឍន៍។ សសៃប្រសាទរបស់ពួកគេនឹងមានការលូតលាស់នៅចម្លោះពីអាយុ៤ទៅ៦ឆ្នាំ។ កុមារនឹងមានការរីកចម្រើនលើជំនាញសំខាន់ៗមួយចំនួន និងចូលចិត្តលេងជាមួយសម្ភារៈសិក្សា (រួមបញ្ចូលទាំងក្បាច់គិតលេខចិនបុរាណផងដែរ)។ ពួកគេនឹងចាប់ផ្តើមចង់ចេះចង់ដឹង និងអាចទទួលយកព័ត៌មានថ្មីៗបានយ៉ាងល្អ។
ការអភិវឌ្ឍខួរក្បាលនឹងបន្តយ៉ាងមានប្រសិទ្ធិភាពរហូតដល់អាយុ១៣ឆ្នាំ។ ដូច្នេះ កុមារត្រូវបានលើកទឹកចិត្តឲ្យរៀនកម្មវិធីខួរក្បាលទាំងពីររបស់CMA គ្រប់ពេលទាំងអស់ នៅចន្លោះអាយុ១៣ឆ្នាំនេះ។ ការសិក្សាបានបង្ហាញឲ្យឃើញថា ក្មេងដែលមានការវិវត្តខួរក្បាលល្អដល់អាយុ១៣ឆ្នាំ នឹងបន្តរក្សាប្រាជ្ញាដ៏អស្ចារ្យនេះរហូតដល់អាយុ៧០ឆ្នាំ ហើយចំពោះអ្នកដែលមានការវិវត្តខួរក្បាលមិនសូវល្អ នឹងចាប់ផ្តើមចុះខ្សោយ ទោះបីជាទើបតែអាយុ២០ឆ្នាំក៏ដោយ។
កម្មវិធីមតេ្តយ្យសិក្សារបស់CMA គឺសម្រាប់សិស្សចាប់ពីអាយុ៤ឆ្នាំឡើងទៅ។ មេរៀនគឺមានភាពសប្បាយរីករាយ អន្តរកម្ម ដែលត្រូវបានបង្រៀននៅក្នុងបរិយាកាសសិក្សាតាមបែបពហុព័ត៌មាន។
កម្មវិធីកុមារដ្ឋានរបស់CMA គឺសម្រាប់សិស្សចាប់ពីអាយុ៣ឆ្នាំឡើងទៅ។ កុមារនឹងសិក្សាតាមរយៈបទចម្រៀងនិងសកម្មភាពសិក្សាជាច្រើនទៀត ដែលនឹងផ្តល់ឲ្យពួកគេនូវភាពវិជ្ជមាន មានទំនុកចិត្តក្នុងការរៀនសូត្រជំនាញអភិវឌ្ឍន៍ខួរក្បាលនៅក្នុងបរិយាកាសរីករាយ និងគ្មានភាពតានតឹង។
ចូលរួមជាមួយយើងដើម្បីក្លាយជាគ្រូបង្រៀនដែលមានការទទួលស្គាល់នៅ CMA