អត្ថប្រយោជន៍របស់វិធីសាស្ត្របង្រៀន CMA

កូនរបស់លោកអ្នកអាចភ្ញោចញាណទាំងបួននៃការមើលឃើញ ការស្តាប់ ការប៉ះ និងការស្រមើស្រមៃ នៅពេលដែលពួកគេចូលរៀនកម្មវិធីអភិវឌ្ឍន៍ខួរក្បាល CMA។

អ្នកដែលទទួលជោគជ័យក្នុងការគិតលេខដោយប្រើខួរក្បាលតាមក្បាច់គិតលេខចិនបុរាណ បានបង្ហាញឲ្យឃើញពីការពីការរីកចម្រើនតាមវិធីផ្សេងៗគ្នា។

តើអ្នកអាចឆ្លើយសំណួរនេះភ្លាមៗបានឬទេ? ៩៦. ១៤ + ៧.៥២ + ១៣.០៨ + ៤២.៩៦ – ៥.១ + ៣៩.៥៧ + ៩២.៨១ – ៥.០៤ + ៤.១៨ – ៦៣.៧២

សមត្ថភាពក្នុងការគណនាឧទាហរណ៍ខាងលើដោយប្រើវិធីសាស្រ្ត CMA មានន័យថាកុមារកំពុងតែអភិវឌ្ឍន៍ខួរក្បាលខាងស្តាំនិងខាងឆ្វេងរបស់ពួកគេ តាមរយៈទម្រង់នៃរលកប្រេកង់បេតា។

សិស្សនឹងបង្កើនសមត្ថភាពគិតលេខ តាមរយៈការគណនារកចម្លើយដែលមានល្បឿនលឿននៅក្នុងខួរក្បាល។ វាក៏ជួយដល់ការផ្តោតអារម្មណ៍របស់ពួកគេផងដែរ ដោយសារតែពួកគេត្រូវបន្តគិតតាមរបៀបដដែលៗច្រើនដង ក្នុងខណៈពេលដែលតួលេខកាន់តែស្មុគ្រស្មាញនិងធំទៅៗ (រួមបញ្ចូលទាំងការគុណ និងចែកលេខផងដែរ)។ ថាមពលនៅក្នុងការគណនាតួលេខធំៗនៅក្នុងខួរក្បាលបែបនេះ នឹងអភិវឌ្ឍន៍សមត្ថភាព បង្កើនទំនុកចិត្ត ភាពអត់ធ្មត់ និងការប្តេជ្ងាចិត្តរបស់សិស្សផងដែរ។

កម្មវិធីបណ្តុះបណ្តាលផ្សេងទៀតដូចជា ការស្តាប់ឬមើល និងវិធីសាស្រ្តគណនានឹងជួយបង្កើនការសមត្ថភាពចងចាំនិងភាពរហ័សរហួន។ កម្មវិធីបណ្តុះបណ្តាលខួរក្បាលទាំងស្រុងរបស់ CMA ក៏ជួយបង្កើនសីលធម៌ក្នុងការរៀនសូត្រ ការស្តាប់ល្អិតល្អន់ និងការយល់ដឹងផងដែរ។

ម្យ៉ាងវិញទៀត ញ្ញាណទាំង៤របស់សិស្សគឺការមើលឃើញ ការស្តាប់ ការប៉ះ និងការស្រមើស្រមៃនឹងទទួលការរំញោច ដែលនេះជាលទ្ធផលនៃការធ្វើការរបស់ខួរក្បាល និង អត្តចរិកតាមរយៈការសិក្សាកម្មវិធីអភិវឌ្ឍន៍ខួរក្បាល CMA។

ឱកាសក្លាយជាគ្រូបង្រៀន

ចូលរួមជាមួយយើងដើម្បីក្លាយជាគ្រូបង្រៀនដែលមានការទទួលស្គាល់នៅ CMA

CMA - Creating Great Minds

Youtube Call Facebook Email

Our Partners

ficas Smart Kids Australia Pacifi International School Westgate International School-Cambodia