តើវិធីសាស្ត្ររបស់យើងដំណើរការយ៉ាងដូចម្ដេច?
តើកម្មវិធីអភិវឌ្ឍន៍ខួរក្បាល CMA ខុសគ្នាពីការសិក្សាតាមរយៈក្បាច់គិតលេខបែបបុរាណយ៉ាងដូចម្តេចខ្លះ? ហើយ តើវាមានប្រសិទ្ធភាពពិសេសយ៉ាងដូចម្ដេចខ្លះ ដែលធ្វើឲ្យឪពុកម្ដាយ និងកុមារ រាយការណ៍ពីភាពរីកចម្រើនយ៉ាងឆាប់រហ័ស របស់ពួកគេលើការសិក្សាគ្រប់មុខវិជ្ជា (មិនត្រឹមតែគណិតវិទ្យាប៉ុណ្ណោះទេ)? លោក Lim សាស្ត្រាចារ្យ បាននិយាយថា “(ដោយផ្អែកលើការមើលឃើញនៅក្នុងអំឡុងពេលសង្កេតការរបស់ខ្ញុំ) ការសិក្សាដើម្បីទទួលបានភាពជោគជ័យលើការសិក្សាគណិតវិទ្យាដែលមានលក្ខណៈស្មុគស្មាញ ត្រូវបានរៀបចំជារចនាសម្ព័ន្ធ ដែលដំបូងចាប់ផ្តើមពីការប្រើប្រាស់ ក្បាច់គិតលេខចិនបុរាណ ហើយបន្ទាប់មក តាមរយៈការបង្កើតរូបភាពនៃក្បាច់គិតលេខក្នុងការស្រមើស្រមៃមួយ។ ការប្ដូរពីការមើលរូបភាពដោយផ្ទាល់ ទៅជាការស្រមៃតាមរយៈរចនាសម្ព័ន្ធ ស្របពេលជាមួយគ្នាដែលរក្សាភាពជោគជ័យ និងការលើកទឹកចិត្តដល់សិស្សក្នុងការគិតលេខ គឺជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយ ដើម្បីឲ្យសិស្សចូលរួមក្នុងការសិក្សា។
ដើម្បីទទួលបានប្រយោជន៍ពីគោលការណ៍សារ៉ូបាន (ក្បាច់គិតលេខរចនាបទរបស់ជប៉ុន) និងរួមបញ្ចូលទាំងការគិតលេខក្នុងចិត្ត ការហ្វឹកហាត់ពីល្បឿននិងការឆ្លើយតប ព្រមទាំងការសិក្សាតាមបែបពហុព័ត៌មាន គឺតម្រូវឲ្យប្រើដៃទាំងពីរដើម្បី ហ្វឹកហាត់ប្រើប្រាស់ក្បាច់គិតលេខចិនបុរាណ ដែលផ្ទុយពីវិធីសាស្ត្រគិតលេខបែបបុរាណដែលប្រើដៃតែម្ខាង។ ការភ្ជាប់ទៅកាន់ខួរក្បាលខាងស្ដាំដែលមានគំនិតច្នៃប្រឌិត ដើម្បីបង្កើតរូបភាពរបស់ក្បាច់គិតលេខ ខណៈពេលដែលប្រើខួរក្បាលខាងឆ្វេងដើម្បីប្រើប្រាស់ក្បាច់គិតលេខជាក់ស្តែង ដើម្បីសម្រេចឲ្យបាននូវការគិតលេខក្នុងចិត្តបានឆាប់រហ័ស ដែលកាលពីមុនមានតែអ្នកប្រាជ្ញគណិតវិទ្យាទេដែលអាចធ្វើបាន។
លោកវេជ្ជបណ្ឌិត Cho បានចង្អុលបង្ហាញថា “តាមការសិក្សាមួយចំនួនបានបង្ហាញថា ការគិតលេខបែបបុរាណដោយប្រើប្រាស់និមិត្តសញ្ញាលេខ ដូចជាលេខអារ៉ាប់ជាដើម មានទំនាក់ទំនងនឹងដំណើរការ និងការសម្របសម្រួលយ៉ាងខ្លាំងនៃការនិយាយ ការមើល និងផ្នែកប្រតិបត្តិការរបស់ខួរក្បាល។ “(ក្នុងករណីរបស់ CMA) ការគិតលេខក្នុងចិត្ត ដោយការមើលគ្រាប់ក្បាច់នៅលើក្បាច់គិតលេខចិនបុរាណ ផ្អែកយ៉ាងខ្លាំងទៅលើការធ្វើឲ្យផ្នែកចក្ខុរបស់ខួរក្បាលមានភាពសកម្ម ហើយវាមិនសូវផ្អែកទៅលើផ្នែកនិយាយ និងផ្នែកប្រតិបត្តិរបស់ខួរក្បាលប៉ុន្មានទេ។ នេះអាចបណ្ដាលមកពីការបង្ហាញលេខដោយប្រើប្រាស់គ្រាប់ក្បាច់ មានលក្ខណៈងាយស្រួលជាង និងមិនសូវលាយឡំច្រើនជាមួយការវិភាគនិមិត្តសញ្ញាលេខ។ ម្យ៉ាងវិញទៀត វាជារឿងល្អមួយ ដែលខួរក្បាលរបស់អ្នកមិនចាំបាច់ត្រូវធ្វើការធ្ងន់ដើម្បីគិតលេខនោះទេ”។
“រូបមន្តភាគច្រើនដែលត្រូវបានបង្រៀនដល់កុមារ គឺមានលក្ខណៈដូចគ្នាបេះបិទទៅនឹងរូបមន្តដែលត្រូវបានសរសេរឡើងជាងមួយពាន់ឆ្នាំមុនអញ្ចឹង។ ទោះបីជាយ៉ាងនេះក្ដី CMA បានបង្កើតវិធីសាស្ត្រដែលមានលក្ខណៈជាប្រព័ន្ធយ៉ាងពិសេសមួយ ដើម្បីបង្រៀនជំនាញបុរាណៗទាំងនោះ”។
ការបណ្តុះបណ្តាលពីការស្រមើស្រមៃរូបភាពក្នុងខួរក្បាល
ការគណនាដោយប្រើក្បាច់គិតលេខចិនបុរាណ គឺផ្អែកទៅលើការស្រមៃរូបភាពក្នុងខួរក្បាល ដែលត្រូវបានគេស្គាល់ម៉្យាងទៀតថាជា ការចងចាំរូបភាព។ នេះគឺជាវិធីដែលមនុស្សមើលឃើញ និងចាប់យករូបនៃវត្ថុអ្វីមួយដូចកាមេរ៉ាអីចឹង។ សិស្សត្រូវបានបង្ហាត់ឲ្យចេះបង្កើតរូបភាពក្បាច់គិតលេខចិនបុរាណយ៉ាងច្បាស់នៅក្នុងខួរក្បាលរបស់ពួកគេ ហើយប្រើប្រាស់រូបភាពនេះ ដើម្បីធ្វើការគិតលេខក្នុងចិត្តបានយ៉ាងឆាប់រហ័ស និងមានភាពសុក្រឹតទៀតផង។
ការសិក្សាតាមបណ្តាញអ៊ិនធឺណិត
ការអនុវត្តតាមបណ្តាញអ៊ិនធឺណិត គឺជាកន្លែងសិក្សាមួយទៀត ដែលជួយបង្កើនភាពរីករាយនៅក្នុងអំឡុងពេលសិក្សា ព្រោះថានៅទីនោះ មានលំហាត់ជាច្រើនប្រភេទ ដែលមានកម្រិតខុសៗគ្នាសម្រាប់សិស្សអនុវត្តន៍។ តាមរយៈវិធីនេះ សិស្សអាចអនុវត្តន៍មេរៀនបានកាន់តែញឹកញាប់ និងមានភាពងាយស្រួលទៀតផង។
ការបង្រៀនបែបពហុព័ត៌មាន
ការប្រើប្រាស់សម្ភារៈបង្រៀនតាមបែបពហុព័ត៌មាន ជួយឲ្យមេរៀនកាន់តែមានភាពរស់រវើក និងកាន់តែគួរឲ្យចាប់អារម្មណ៍ទៀតផង។ ចក្ខុវិញ្ញាណ និងសោតវិញ្ញាណក៏ទទួលបានការភ្ញោចដើម្បីមានការអភិវឌ្ឍផងដែរ។
ការបណ្តុះបណ្តាលពិសេស
ការបង្រៀនពីរបៀបប្រើដៃពីរដើម្បីគណនា បង្កើតឲ្យមានការអប់រំពេញលេញ ដែលធ្វើឲ្យដំណាក់កាលសិក្សាទាំងអស់មានភាពងាយស្រួល និងបង្កើនល្បឿនក្នុងការគណនាផងដែរ។ តាមរយៈការបណ្តុះបណ្តាលពីការស្ដាប់និងគណនា (Listen-And-Calculate) និងការមើលនិងគណនា (See-And-Calculate) ការយល់ដឹង ការវិនិច្ឆ័យ និងសមត្ថភាពសន្និដ្ឋានរបស់សិស្សនឹងមានភាពរីកចម្រើន។ ពួកគេនឹងមានការអភិវឌ្ឍលើសមត្ថភាពក្នុងការស្ដាប់ ការផ្ដោតអារម្មណ៍ និងការចងចាំ។ ពួកគេក៏អាចមានសមត្ថភាពក្នុងការស្រមើស្រមៃ និងការអត់ធ្មត់តាមរយៈការគិតលេខក្នុងល្បឿនលឿនផងដែរ។
ការគណនាតាមរយៈការចងចាំភ្លាមៗ
វិធីសាស្ត្រនេះ ជួយធ្វើឲ្យការចងចាំរូបភាពរបស់មនុស្សម្នាក់មានភាពប្រសើរឡើង។ វាជួយឲ្យកុមារចងចាំព័ត៌មាន និងលេខ ព្រមទាំងធ្វើការគិតលេខ ត្រឹមតែមួយប៉ព្រិចភ្នែក។
ទំនាក់ទំនងរបស់លេខ
នេះគឺជាបច្ចេកទេសក្នុងការចងចាំមួយដែលមានទំនាក់ទំនងគ្នា ព្រោះវាជួយភ្ជាប់ទំនាក់ទំនងរវាងលេខ និងវត្ថុផ្សេងៗ។ វាក៏ជួយឲ្យកុមារអាចនឹកឃើញព័ត៌មានឡើងវិញបានយ៉ាងឆាប់រហ័សផងដែរ។
ចូលរួមជាមួយយើងដើម្បីក្លាយជាគ្រូបង្រៀនដែលមានការទទួលស្គាល់នៅ CMA