ស្ថាបនិក CMA

អំពីស្ថាបនិករបស់កម្មវិធីអភិវឌ្ឍន៍ខួរក្បាល CMA
លោកគ្រូ តៃ ជាំង ឈីង (Tai Chiang Ching)

  • CMA ត្រូវបានបង្កើតឡើងដោយលោកគ្រូ តៃ ជាំង ឈីង នៅប្រទេសតៃវ៉ាន់ នៅក្នុងឆ្នាំ១៩៨៤ ។
  • ជាគ្រូបង្រៀនកម្មវិធីអភិវឌ្ឍន៍ខួរក្បាលមួយរូប ដែលបានប្រើពេលវេលាជាង៣៤ឆ្នាំធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍កម្មវិធីអភិវឌ្ឍន៍ខួរក្បាល CMA ដោយប្រើដៃទាំងពីរក្នុងការគិតលេខ។ 
  • កម្មវិធីអភិវឌ្ឍន៍ខួរក្បាល CMA គឺជាកម្មវិធីមួយដែលបានផ្តល់នូវភាពរីករាយ និងមានភាពងាយស្រួល ក្នុងការសិក្សា បើប្រៀបធៀបទៅនឹងវិធីសាស្ត្របង្រៀនតាមបែបបុរាណផ្សេងទៀត ដែលមិនមានភាពបត់បែន មិនមានការជំរុញលើកទឹកចិត្តសិស្ស ហើយថែមទាំងពិបាកក្នុងការសិក្សាទៀតផង។
  • ជាប្រធានក្រុមហ៊ុន You Ming Publishing Co. , ដែលជាក្រុមហ៊ុនបោះពុម្ពសៀវភៅអភិវឌ្ឍន៍ខួរក្បាល CMA ធំជាងគេនៅក្នុងប្រទេសតៃវ៉ាន់។ ជាអ្នកនិពន្ធនិងអ្នកផលិតសៀវភៅដែលមានស៊ីឌីជាង២០០ក្បាល វីស៊ីឌី ស៊ីឌី និងកាសែតជាច្រើនទៀត។ (ចំណាំ: សម្ភារៈសិក្សា និងឯកសារយោងដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានធ្វើឲ្យកម្មវិធីអភិវឌ្ឍន៍ខួរក្បាល CMA ក្លាយជាវិធីសាស្រ្តបង្រៀនមួយដែលមានប្រសិទ្ធភាពជាងគេ ដែលបានជួយឲ្យសិស្សបញ្ចប់វគ្គសិក្សាគិតលេខដោយប្រើខួរក្បាលដោយជោគជ័យ នៅប្រទេសម៉ាឡេស៊ី បើប្រៀបធៀបទៅនឹងសាលារៀនដទៃទៀត ដែលផ្តល់សៀវភៅសិក្សាតែចំនួន ២0ក្បាលប៉ុណ្ណោះ) ។
  • ទទួលបានងារជាគ្រូឆ្នើមផ្នែកបណ្តុះបណ្តាលការគិតលេខដោយប្រើខួរក្បាល ក្រោយពេលសិស្ស របស់គាត់ឈ្មោះ លីន ស៊ី យីន ទទួលបានជ័យលាភីជើងឯកពិភពលោកផ្នែកគិតលេខដោយប្រើខួរក្បាល នៅក្នុងឆ្នាំ ១៩៩១។ 
  • ជាអនុរក្ស និងចៅក្រមវិនិច្ឆ័យនៅក្នុងការប្រឡង និងការប្រកួតប្រជែងគិតលេខដោយប្រើខួរក្បាល ជាច្រើននៅលើឆាកអន្តរជាតិ។
  • បានស្រាវជ្រាវ និងបង្កើតមុខវិជ្ជាសិក្សាសម្រាប់កម្មវិធីអភិវឌ្ឍន៍ខួរក្បាល CMA ដែលជួយឲ្យការបង្រៀន មានភាពសាមញ្ញ និងងាយស្រួល ព្រមទាំងជួយសិស្សានុសិស្សឲ្យរៀនឆាប់យល់ និងអាចបញ្ចប់វគ្គសិក្សា ដោយជោគជ័យទៀតផង។
  • បានបង្កើតគេហទំព័រដ៏ទូលំទូលាយមួយដោយខ្លួនឯងផ្ទាល់ ដែលអាចឲ្យសិស្សចូលទៅសិក្សាស្រាវជ្រាវ ដោយឥតគិតថ្លៃ ហើយវាក៏បានក្លាយជាឧបករណ៍យោងមួយដ៏មានប្រយោជន៍ សម្រាប់អ្នកប្រើប្រាស់ ទូទាំងពិភពលោកផងដែរ (www.cma.com.tw)។ គេហទំព័រនេះ ទទួលបានមតិស្ថាបនាវិជ្ជមានជាច្រើន ពីសំណាក់អ្នកប្រើប្រាស់មកពីគ្រប់មជ្ឈដ្ឋាន។
  • CMA គឺជាអ្នកផ្តល់សេវាកម្មវិធីអភិវឌ្ឍន៍ខួរក្បាលតែមួយគត់នៅក្នុងពិភពលោក ដែលបានរៀបចំ ការប្រកួតប្រជែងគិតលេខទូទាំងសកលលោកតាមរយៈបណ្តាញអ៊ីនធឺណិត។

សិស្សជ័យលាភីពិភពលោករបស់លោកគ្រូ តៃ

លីន ស៊ី យីន

លីន ស៊ី យីន

លីន ស៊ី យីន

លីន ស៊ី យីន ទទួលបានជ័យលាភីជើងឯកពិភពលោកផ្នែកគិតលេខដោយប្រើខួរក្បាល នៅក្នុងឆ្នាំ ១៩៩១។

នាងមានសមត្ថភាពផ្នែកគិតលេខដោយប្រើខួរក្បាល និងប្រើក្បាច់គិតលេខចិនបុរាណ កម្រិត១០។

ស៊ូ វ៉ាន់ ទីង

ស៊ូ វ៉ាន់ ទីង

ស៊ូ វ៉ាន់ ទីង

ក្រុមហ៊ុនបោះពុម្ពសៀវភៅ Taiwan Lian Jing បានបោះពុម្ពសៀវភៅមួយក្បាលដោយផ្អែកលើភាព ជោគជ័យរបស់នាង។ (ចំណងជើងសៀវភៅគឺ: ការលាតត្រដាងអាថ៌កំបាំងនៃបញ្ញារបស់កុមារ)

នាងថែមទាំងទទួលបានពិន្ទុខ្ពស់ជាងគេនៅក្នុងការប្រឡងគិតលេខដោយប្រើខួរក្បាល និងប្រើក្បាច់ គិតលេខចិនបុរាណ ទៀតផង។

ស្នាដៃ

១៩៧៩
ទទួលបានជោគជ័យក្នុងការប្រឡងគិតលេខដោយប្រើក្បាច់គិតលេខចិនបុរាណ កម្រិត៥ ។
១៩៨៤
បានបង្កើតកម្មវិធីអភិវឌ្ឍន៍ខួរក្បាល CMA ។
១៩៩១
ជានាយកសមាគមន៍គិតលេខកុមារដោយប្រើក្បាច់គិតលេខចិនបុរាណ របស់ Taiwan ROC។ ជាគ្រូបង្រៀនរបស់ លីន ស៊ី យីន ដែលជាជ័យលាភីពិភពលោក នៅក្នុងការប្រកួតប្រជែងគិតលេខ ដោយប្រើខួរក្បាលលំដាប់ពិភពលោក ដែលមានសមត្ថភាពគិតលេខដោយប្រើខួរក្បាល និង ក្បាច់គិតលេខចិនបុរាណ កម្រិត១០។ គាត់ក៏ទទួលបានងារជា “គ្រូបង្រៀនគិតលេខដោយប្រើ ខួរក្បាលឆ្នើមជាងគេនៅលើពិភពលោក” ផងដែរ។
១៩៩២
ជាអ្នកដឹកនាំផ្លូវម្នាក់ ដែលបាននាំយកវិធីសាស្រ្តបង្រៀនដោយប្រើដៃទាំងពីរក្នុងការពង្រាយគ្រាប់ ក្បាច់គិតលេខមកក្នុងប្រទេសតៃវ៉ាន់។
១៩៩៤
ទទួលបានគុណវុឌ្ឍិអប់រំកម្រិត១០ ពី Taiwan ROC សមាគមន៍គិតលេខកុមារដោយប្រើក្បាច់ គិតលេខចិនបុរាណ។ ជាគ្រូបង្រៀនរបស់ លីន ស៊ី យីន ដែលជាជ័យលាភីលេខ១ នៅក្នុងកម្មវិធី ប្រកួតប្រជែងថ្នាក់ជាតិ២ផ្សេងគ្នា របស់ប្រទេសតៃវ៉ាន់ ។
១៩៩៥
ជាគ្រូបង្រៀនរបស់ លីន ស៊ី យីន ដែលជាជ័យលាភីលេខ១ នៅក្នុងការប្រកួតប្រជែងគិតលេខ ដោយប្រើក្បាច់គិតលេខចិនបុរាណលើកទី១ ក្នុងចំណោមសិស្សឆ្នើម១០រូប ។
១៩៩៦
ជាគ្រូបង្រៀនរបស់ ស៊ូ វ៉ាន់ ទីង ដែលជាជ័យលាភីលេខ១ នៅក្នុងការប្រកួតប្រជែងគិតលេខ ដោយប្រើក្បាច់គិតលេខចិនបុរាណលើកទី១ ក្នុងចំណោមសិស្សឆ្នើម១០រូប ។ ជាចៅក្រមវិនិច្ឆ័យ នៅក្នុងការប្រកួតប្រជែងលំដាប់ពិភពលោក។ ជាគ្រូបង្រៀនរបស់ ស៊ូ វ៉ាន់ ទីង ដែលជាជ័យលាភី លេខ១ នៅក្នុងការប្រកួតប្រជែងគិតលេខដោយប្រើខួរក្បាល របស់រដ្ឋខាលីហ្វរញ៉ា។
១៩៩៧
ជាគ្រូបង្រៀនរបស់ ស៊ូ វ៉ាន់ ទីង ដែលជាជ័យលាភីលេខ១ នៅក្នុងការប្រកួតប្រជែងគិតលេខ ដោយប្រើក្បាច់គិតលេខចិនបុរាណថ្នាក់ជាតិរបស់ប្រទេសតៃវ៉ាន់ ទទួលបានពិន្ទុខ្ពស់ជាងគេ ក្នុងការប្រឡងគិតលេខដោយប្រើខួរក្បាល និងប្រើក្បាច់គិតលេខចិនបុរាណ។
១៩៩៨
ត្រូវបានវាយតម្លៃដោយ Taiwan ROC សមាគមន៍គិតលេខកុមារដោយប្រើក្បាច់គិតលេខចិន បុរាណ ជាសាលាបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់បំផុត។
១៩៩៩
ជាប់ជាបុគ្គលឆ្នើមមួយរូបក្នុងចំណោមបុគ្គលឆ្នើម១០រូប នៅក្នុងទីក្រុង Taina ទីក្រុង Phoenix។ ទទួលបានពានរង្វាន់បុគ្គលឆ្នើមទាំង១០រូប ដែលប្រគល់ជូនដោយទីក្រុង Pheonix។
២០០០
បានផលិតស៊ីឌីពហុព័ត៌មានអំពីការគិតលេខដោយប្រើក្បាច់គិតលេខចិនបុរាណ ចំនួន៧អាល់ប៊ុម (ជំនាន់ទី១)
២០០១
បានផលិតស៊ីឌីពហុព័ត៌មានអំពីការគិតលេខដោយប្រើខួរក្បាល ចំនួន៤អាល់ប៊ុម (ជំនាន់ទី២)
២០០២
បានធ្វើជាសាក្សីនៅក្នុងពិធីបើក សន្និសីទពិភពលោកស្តីអំពីការគិតលេខដោយប្រើក្បាច់គិតលេខ ចិនបុរាណ នៅក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ បានបង្កើតសាលាអភិវឌ្ឍន៍ខួរក្បាល CMA ប្រទេសហុងកុង។
២០០៣
បានបង្កើតសាលាអភិវឌ្ឍន៍ខួរក្បាល CMA ប្រទេសម៉ាឡេស៊ី។
២០០៤
បានបង្កើតសាលាអភិវឌ្ឍន៍ខួរក្បាល CMA ប្រទេសចិន។
២០០៥
បានបង្កើតសាលាអភិវឌ្ឍន៍ខួរក្បាល CMA ប្រទេសញ៉ូសេឡង់ និងសិង្ហបុរី។
២០០៦
បានបង្កើតសាលាអភិវឌ្ឍន៍ខួរក្បាល CMA ប្រទេសឥណ្ឌា។
២០០៧
បានបង្កើតសាលាអភិវឌ្ឍន៍ខួរក្បាល CMA ប្រទេសអេស៊ីប។
២០០៨
បានបង្កើតសាលាអភិវឌ្ឍន៍ខួរក្បាល CMA ប្រទេសស៊ូដង់ និងអូស្ត្រាលី។
២០០៩
បានបង្កើតសាលាអភិវឌ្ឍន៍ខួរក្បាល CMA ប្រទេសនីសេរីយ៉ា។
២០១០
បានបង្កើតសាលាអភិវឌ្ឍន៍ខួរក្បាល CMA ប្រទេសហ្វីលីពីន និងអាមេរិក
២០១១
បានបង្កើតសាលាអភិវឌ្ឍន៍ខួរក្បាល CMA ប្រទេសឥណ្ឌូនេស៊ី
២០១២
បានបង្កើតសាលាអភិវឌ្ឍន៍ខួរក្បាល CMA ប្រទេសថៃ និង ទួគី
២០១៣
បានបង្កើតសាលាអភិវឌ្ឍន៍ខួរក្បាល CMA ប្រទេសកាណាដា
២០១៤
បានបង្កើតសាលាអភិវឌ្ឍន៍ខួរក្បាល CMA ប្រទេសនេប៉ាល់
២០១៥
បានបង្កើតសាលាអភិវឌ្ឍន៍ខួរក្បាល CMA ប្រទេសវៀតណាម
២០១៧
បានបង្កើតសាលាអភិវឌ្ឍន៍ខួរក្បាល CMA ប្រទេសកម្ពុជា

ឱកាសក្លាយជាគ្រូបង្រៀន

ចូលរួមជាមួយយើងដើម្បីក្លាយជាគ្រូបង្រៀនដែលមានការទទួលស្គាល់នៅ CMA

CMA - Creating Great Minds

Youtube Call Facebook Email

Our Partners

ficas Smart Kids Australia Pacifi International School Westgate International School-Cambodia