លោកនាយកសាលា

សូមជម្រាបសួរអាណាព្យាបាលសិស្សានុសិស្សជាទីស្រលាញ់រាប់អាន!

ឪពុកម្តាយគ្រប់រូបតែងតែប្រាថ្នាឃើញកូនៗអភិវឌ្ឍនូវជំនាញសិក្សារបស់ខ្លួន ប៉ុន្តែកម្រឃើញឪពុកម្តាយដឹងថាតើធ្វើយ៉ាងណាដើម្បីប្រើប្រាស់អស់សក្តានុពលនៃការសិក្សារៀនសូត្ររបស់កូនៗ។ តាមការសិក្សាស្រាវជ្រាវ កូនៗរបស់អ្នកគ្រប់រូបតែងតែមានទេពកោសល្យរៀងៗខ្លួន។ យើងនឹងជួយកូនៗរបស់អ្នករកឃើញនូវទេពកោសល្យ និងបណ្តុះបណ្តាលពួកគេឲ្យមានមូលដ្ឋានគ្រឹះរឹងមាំលើជំនាញសិក្សារៀនសូត្រក្នុងពេលអនាគត ។

កម្មវិធីសិក្សា CMA Mental Arithmetic គឺជាកម្មវិធីបណ្តុះបណ្តាលផ្តោតលើទេពកោសល្យរបស់ក្មេងម្នាក់ៗដើម្បីអភិវឌ្ឍខួរក្បាលទាំងសងខាង ដែលមានភ័ស្តុតាងជាច្រើនបញ្ជាក់ពីប្រសិទ្ធភាពក្នុងការជួយដល់អ្នកសិក្សាឲ្យសម្រេចគោលដៅនៃការអភិវឌ្ឍខួរក្បាលតាមរយៈកម្មវិធីសិក្សា (Curriculum) និងកម្មវិធីបន្ថែម (Extra-curricular) ដោយមិនគិតអាយុ និងសមត្ថភាពរបស់ក្មេងឡើយ។

កុមារនៅតៃវ៉ាន់ ចិន ហុងកុង ម៉ាឡេស៊ី New Zealand សិង្ហបុរី ឥណ្ឌា អូស្ត្រាលី សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី ថៃ តួគី កាណាដា អារ៉ាប់រួម និងវៀតណាមមានការពេញចិត្ត និងកោតសរសើរកម្មវិធីអភិវឌ្ឍខួរក្បាលនេះជាខ្លាំង។ កម្មវិធី CMA ជាកម្មវិធីមួយដែលឈានមុខគេនៅក្នុងពិភពលោក ជាពិសេសកម្មវិធីនេះមានការទទួលស្គាល់ និងពេញនិយមខ្លាំងបំផុតនៅប្រទេសសិង្ហបុរី ។

ឆ្លងកាត់បទពិសោធបណ្តុះបណ្តាល ការស្រាវជ្រាវ និងអភិវឌ្ឍអស់រយៈពេល ៣៤ ឆ្នាំ នៅតៃវ៉ាន់ កម្មវិធី CMA ត្រូវបានលក់សិទ្ធិ និងធ្វើការបណ្តុះបណ្តាលនៅជុំវិញពិភពលោក ហើយវិធីសាស្រ្តបណ្តុះបណ្តាលនេះបានជួយសិស្សានុសិស្សយ៉ាងច្រើន ឲ្យសម្រេចបានជោគជ័យនូវការអភិវឌ្ឍខួរក្បាលទាំងសងខាង សមត្ថភាពចងចាំបានល្អ សមត្ថភាពអង្កេត និងស្តាប់បានល្អ ការផ្តោតអារម្មណ៍បានល្អ គំនិតច្នៃប្រឌិត និងភាពបត់បែនខ្ពស់ ការសម្រេចចិត្តប្រកបដោយភាពត្រឹមត្រូវ ការគណនាលេខនព្វន្តបានឆាប់រហ័ស ការបង្កើនភាពឆ្លាតវៃ និងការបង្កើតជំនឿជឿជាក់លើខ្លួនឯង ជាពិសេសបង្កើននូវលទ្ធផលនៃការសិក្សារៀនសូត្រ និងការអនុវត្តការងារផ្សេងៗទៀត។

កម្មវិធី CMA ផ្តល់នូវមុខវិជ្ជាសិក្សាបែបអនុវត្ត គ្មានភាពតានតឹង និងបរិយាកាសសិក្សា សប្បាយរីករាយ ព្រមទាំងវិធីសាស្រ្តសិក្សា និងសម្ភារសិក្សាដែលធានាបាននូវភាពជោគជ័យនៃការសិក្សា។

ជាទីបញ្ចប់ តាងនាមឱ្យសាលាប្រេនីអិុនធឺណេសិនណលស្កូល និងខ្លួនខ្ញុំផ្ទាល់ សូមប្រសិទ្ធិពរជ័យ សិរីមង្គល វិបុលសុខ កម្លាំងមាំមួនដល់អាណាព្យាបាល និងកូនៗ។ សូមអរគុណ!

នាយកសាលា

រស់ ប៊ុនធី

ឱកាសក្លាយជាគ្រូបង្រៀន

ចូលរួមជាមួយយើងដើម្បីក្លាយជាគ្រូបង្រៀនដែលមានការទទួលស្គាល់នៅ CMA

CMA - Creating Great Minds

Youtube Call Facebook Email

Our Partners

ficas Smart Kids Australia Pacifi International School Westgate International School-Cambodia