អ្នកទទួលបានសិទ្ធិបណ្តុះបណ្តាល CMA ផ្តាច់មុខទាំងអស់ត្រូវបំពេញតាមលក្ខណៈវិនិច្ឆ័យមូលដ្ឋានដូចខាងក្រោម៖

CMA ត្រូវបានបង្កើតឡើងនៅតៃវ៉ាន់ ក្នុងឆ្នាំ១៩៨៤ ហើយក្នុងរយៈពេលជាង៣ទស្សវត្សនេះ ក្រុមហ៊ុនបានធ្វើឲ្យខ្លួនក្លាយជាអ្នកដឹកនាំមួយរូបនៅក្នុងវិស័យអប់រំគិតលេខដោយប្រើខួរក្បាល។ បច្ចុប្បន្ននេះ យើងមានសាខាជាច្រើនក្នុងប្រទេសជាង២០ នៅ ទូទាំងពិភពលោក ដែលរួមមាន ប្រទេសចិន ឥណ្ឌា សិង្ហបុរី ញ៉ូសេឡង់ សហរដ្ឋអាមេរិក និងបណ្តាប្រទេសជាច្រើនទៀត។ CMA គឺជាគ្រឹះស្ថានអប់រំមួយដែលទទួលបានពានរង្វាន់នៅលើឆាកអន្តរជាតិ ជាមួយនឹងវិធីសាស្រ្តបង្រៀនតែមួយគត់ដែលបង្ហាញ ពីការអភិវឌ្ឍខួរក្បាលទាំងស្រុងរបស់កុមារ។ CMA ប្រើប្រាស់វិធីសាស្រ្តបង្រៀនយ៉ាងពិសេស តាមរយៈកម្មវិធីសិក្សាបែបពហុព័ត៌មានតែមួយគត់ ដែលមានការទទួលស្គាល់ និងការជឿជាក់ពីអតិថិជនពីគ្រប់មជ្ឈដ្ឋានអស់រយៈពេលជាច្រើនឆ្នាំមកហើយ។

ភាពជាដៃគូរនៃការទិញសិទ្ធិធ្វើអាជីវកម្មផ្តាច់មុខពី CMA កម្ពុជា គឺជាទំនាក់ទំនងមួយរវាងដៃគូរទិញសិទ្ធិធ្វើអាជីវកម្មផ្តាច់មុខ និង CMA កម្ពុជា ដែលមានរយៈពេលវែង និងទទួលបានអត្ថប្រយោជន៍រួម។ អ្នកទទួលបានសិទ្ធិធ្វើអាជីវកម្មផ្តាច់មុខពី CMA កម្ពុជា ទាំងអស់ត្រូវបំពេញនូវលក្ខណៈវិនិច្ឆ័យមូលដ្ឋានខាងក្រោម៖

 

គុណសម្បត្តិនៃការទិញសិទ្ធិធ្វើអាជីវកម្ម CMA ផ្តាច់មុខ:

កម្មវិធីសិក្សាដែលមានការពិសោធន៍ និងមានការទទួលស្គាល់:
CMA គឺជាកម្មវិធីគិតលេខដោយប្រើខួរក្បាល និងប្រើក្បាច់គិតលេខចិនបុរាណ លំដាប់លេខ១ នៅប្រទេសសិង្ហបុរី ព្រមទាំងមាន ភាពល្បីល្បាញ និងភាពជោគជ័យនៅក្នុងប្រទេសចំនួន១៩ប្រទេសទៀតផង។

ការទិញសិទ្ធិធ្វើអាជីវកម្មផ្តាច់មុខមានតម្លៃសមរម្យ:
CMA ផ្តល់ជូនតម្លៃសមរម្យលើការទិញសិទ្ធិធ្វើអាជីវកម្មផ្តាច់មុខ ដើម្បីជួយឲ្យដៃគូរអាជីវកម្មរបស់យើងអាចចាប់ផ្តើមអាជីវកម្ម និងទទួលបានផលចំណេញពីការវិនិយោគរបស់ពួកគេ។

ជំនួយគ្រាំទ្រយ៉ាងពេញលេញពីការិយាល័យកណ្តាល:
យើងផ្តល់ការណែនាំយ៉ាងពេញលេញអំពីរបៀបរៀបចំ និងដំណើរការមជ្ឈមណ្ឌលCMA ដែលមានអាជ្ញាប័ណ្ណទាំងអស់ ឲ្យទទួលបានភាពជោគជ័យ។
យើងផ្តល់ការគាំទ្រផ្នែកទីផ្សារ និងរដ្ឋបាល ព្រមទាំងបណ្តុះបណ្តាលគ្រូបង្រៀនអំពីកម្មវិធីសិក្សារបស់យើងទៀតផង។

ការអនុវត្តលើបណ្តាញអ៊ិនធឺណិត
CMA ផ្តល់ជូនសិស្សនូវការអនុវត្តលើបណ្តាញអ៊ិនធឺណិតដើម្បីអភិវឌ្ឍន៍ចំណេះដឹង និងជំនាញរបស់ពួកគេ។

ឱកាសក្លាយជាគ្រូបង្រៀន

ចូលរួមជាមួយយើងដើម្បីក្លាយជាគ្រូបង្រៀនដែលមានការទទួលស្គាល់នៅ CMA

CMA - Creating Great Minds

Youtube Call Facebook Email

Our Partners

ficas Smart Kids Australia Pacifi International School Westgate International School-Cambodia