ការស្រាវជ្រាវលើក្បាច់គិតលេខចិនបុរាណ

លោកបណ្ឌិត Toshio Hayashi
បណ្ឌិតផ្នែកវិស្វកម្ម ជាសាស្រ្តាចារ្យនៃសាកលវិទ្យាល័យ Osaka Prefecture University និងជានាយកវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាជាន់ខ្ពស់។ តាមការសិក្សាថ្មីៗនេះបានបញ្ជាក់ថា ការគិតលេខក្នុងចិត្តដោយប្រើក្បាច់ចិនបុរាណ គឺពិតជាមានប្រសិទ្ធភាពយ៉ាងខ្លាំង ក្នុងការធ្វើឲ្យខួរក្បាលខាងស្តាំមានភាពសកម្ម។ ចលនារបស់ម្រាមដៃធ្វើឲ្យខួរក្បាលមានភាពសកម្ម តាមរយៈការផ្ដល់នូវការរំញោចដ៏ត្រឹមត្រូវ នៅក្នុងផ្នែកដែលទទួលរម្ញោច ដើម្បីគ្រប់គ្រងមុខងារដំណើរការក្នុងខួរក្បាលទំនាក់ទំនងតំណភ្ជាប់នៃកោសិកាសរសៃប្រសាទ។

 

លោកស្រី Kimiko Kawano
អ្នកស្រាវជ្រាវមកពីសាលា Nippon Medical School មជ្ឈមណ្ឌលព័ត៌មាន និងវិទ្យាសាស្ត្រ។ សិក្សារយៈពេលជាង១០ឆ្នាំ អំពីរលកខួរក្បាលនៅក្នុងអំឡុងពេលដែលខួរក្បាលមានសកម្មភាពខុសៗគ្នា។ ការអនុវត្តការគិតបង្កើតរូបភាពដ៏មានប្រសិទ្ធភាព ជួយជំរុញដល់ការច្នៃប្រឌិត និងការលើកទឹកចិត្តរបស់មនុស្ស។ ការផ្តោតអារម្មណ៍ និងបច្ចេកទេសបង្កើតរូបភាព អាចមានអត្ថប្រយោជន៍នៅក្នុងស្ថានការណ៍ផ្សេងៗ ដែលមិនមានទាក់ទងជាមួយគណិតវិទ្យា

 

ប្រសិនបើនរណាម្នាក់ដែលបានឆ្លងកាត់បណ្តុះបណ្តាលពីការគិតលេខក្នុងចិត្តដោយប្រើក្បាច់ចិនបុរាណ ព្យាយាមផ្តោតអារម្មណ៍ដើម្បីអនុវត្តន៍បច្ចេកទេសនេះ ពួកគេអាចមានលទ្ធភាពក្នុងការសិក្សាឆាប់រហ័សជាងអ្នកដទៃទៀតមិនត្រឹមតែក្នុងការគណនាលេខប៉ុណ្ណោះទេ ថែមទាំងទិដ្ឋភាពផ្សេងៗទៀតនៅក្នុងជីវិតផងដែរ ព្រោះមនុស្សយើងមិនមែនត្រឹមតែជាការគិតលេខប៉ុណ្ណោះទេ។

 

តើហេតុអ្វីបានជាការសិក្សាពេលនៅក្មេងមានសារៈសំខាន់?

មានកោសិកាប្រសាទចំនួនពី១០០ទៅ២០០ពាន់លានពេលកុមារទើបកើត

មានទំនាក់ទំនងតំណភ្ជាប់កោសិកាសរសៃប្រសាទចំនួន១៥០០០សម្រាប់កោសិកានីមួយៗ

បង្កើនបទពិសោធន៍ និងរំញោចខួរក្បាលតាំងពីក្មេងដែលកំណត់សរសៃខួរក្បាលរបស់ក្មេង

នៅអាយុ២ឆ្នាំ សរសៃរបស់ខួរក្បាលចាប់ផ្ដើមបំបែក

នៅអាយុ៣ឆ្នាំ ទំនាក់ទំនងតំណភ្ជាប់កោសិកាសរសៃប្រសាទចំនួន៨០% ត្រូវបានបង្កើត

តាមការសិក្សារបស់សកលវិទ្យាល័យ Oxford បានឲ្យដឹង ថាកោសិកាប្រសាទរបស់មនុស្សពេញវ័យមានចំនួនប្រមាណ ៤១% តិចជាងទារកទើបកើត។

 

បណ្ដាញ/ទំនាក់ទំនងកោសិកាប្រសាទ

ឱកាសក្លាយជាគ្រូបង្រៀន

ចូលរួមជាមួយយើងដើម្បីក្លាយជាគ្រូបង្រៀនដែលមានការទទួលស្គាល់នៅ CMA

CMA - Creating Great Minds

Youtube Call Facebook Email

Our Partners

ficas Smart Kids Australia Pacifi International School Westgate International School-Cambodia