CMA គឺជាកម្មវិអភិវឌ្ឍន៍ខួរក្បាលដែលល្អជាងគេបំផុត

កម្មវិធីសិក្សា CMA ត្រូវបានគេស្គាល់តាមរយៈការបណ្តុះបណ្តាលការប្រើប្រាស់ក្បាច់គិតលេខចិនបុរាណដោយប្រើដៃពីរ ម្រាមដៃបួនក្នុងពេលតែមួយ។ កម្មវិធីនេះរួមបញ្ចូលការសិក្សាតាមបណ្តាញអ៊ិនធឺណិត និងការសិក្សាតាមបែបពហុព័ត៌មាន ដើម្បីជួយបង្កើនភាពរីកចម្រើនរបស់កុមារ។

កម្មវិធីដែលផ្អែកលើសមត្ថភាពជាក់ស្តែងរបស់សិស្ស មានន័យថា សិស្សអាចចាប់ផ្ដើមសិក្សានៅពេលណាក៏បាន ហើយពួកគេនឹងឡើងកម្រិត ទៅតាមល្បឿននៃការសិក្សារបស់ពួកគេ។ កម្មវិធីសិក្សារបស់យើង ក៏ត្រូវបានផ្តល់ជូនដល់កុមារ និងយុវវ័យដែលមានក្រុមអាយុខុសៗគ្នាដែរ ដើម្បីឲ្យការសិក្សារបស់ពួកគេមានការរីកច្រើនបន្ថែមទៀត។ កម្មវិធីសិក្សាត្រូវបានធ្វើចំណាត់ថ្នាក់ពីកម្រិត១៣ ចុះទៅកម្រិត១ ដែលជាកម្រិតខ្ពស់ជាងគេ។ បន្ទាប់មក សិស្សអាចសិក្សាដោយខ្លួនឯងបន្ថែមទៀត រហូតដល់កម្រិតDAN ដែលចាប់ពីកម្រិត១ ដល់កម្រិត១០។

1- កម្មវិធីកុមារដ្ឋាន (អាយុពី ៣-៤.៥ ឆ្នាំ)
2- កម្មវិធីមតេ្តយ្យសិក្សា (អាយុ៥ឆ្នាំ និងក្រោម៥ឆ្នាំ)
3- កម្មវិធីបឋមសិក្សាកម្រិតទាប (អាយុពី ៥–៧ ឆ្នាំ)
4- កម្មវិធីបឋមសិក្សា (អាយុពី ៧–១៣ ឆ្នាំ)
5- កម្មវិធីសម្រាប់មនុស្សពេញវ័យ (អាយុពី ១៤–៦០ ឆ្នាំ)
6- កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀន (អាយុពី ១៩–៦០ ឆ្នាំ)

ឱកាសក្លាយជាគ្រូបង្រៀន

ចូលរួមជាមួយយើងដើម្បីក្លាយជាគ្រូបង្រៀនដែលមានការទទួលស្គាល់នៅ CMA

CMA - Creating Great Minds

Youtube Call Facebook Email

Our Partners

ficas Smart Kids Australia Pacifi International School Westgate International School-Cambodia