ការបណ្តុះបណ្តាលពីវិធីប្រើក្បាច់គិតលេខចិនបុរាណ និងការអភិវឌ្ឍខួរក្បាល

ការគិតលេខក្នុងចិត្តដោយប្រើក្បាច់គិតលេខចិនបុរាណ គឺជាវិធីភ្ញោចខួរក្បាលមួយដ៏មានសុខភាពល្អ ដែលជួយឲ្យខួរក្បាលខាងឆ្វេង និងខាងស្ដាំមានការវិវត្តក្នុងពេលតែមួយ។ ខួរក្បាលខាងឆ្វេង បានគ្រប់គ្រងប្រតិបត្តិការមុខងារប្រចាំថ្ងៃ របស់មនុស្សភាគច្រើននៅលើពិភពលោក។ មនុស្សភាគច្រើនមិនបានប្រើប្រាស់ ឬអភិវឌ្ឍន៍ខួរក្បាលខាងស្ដាំឲ្យបានពេញលេញនោះទេ ជាពិសេសសម្រាប់កុមារតូចៗ។ កម្មវិធីអភិវឌ្ឍន៍ខួរក្បាល CMA បានបង្រួមគម្លាតនេះតាមរយៈការផ្ដល់នូវការបណ្តុះបណ្តាញពិសេសមួយ ដែលកុមារអាចទទួលបានអត្ថប្រយោជន៍ និងការអភិវឌ្ឍខួរក្បាលទាំងមូលរបស់ពួកគេដ៏ល្អបំផុត។ ជាលទ្ធផល វានឹងជួយឲ្យការផ្ដោតអារម្មណ៍ ការចងចាំ និងគំនិតច្នៃប្រឌិតមានភាពប្រសើរឡើង។

ការគិតលេខក្នុងចិត្ត ផ្តល់អត្ថប្រយោជន៍ដល់កុមារ លើសពីការជួយធ្វើឲ្យពួកគេទទួលបានពិន្ទុល្អក្នុងមុខវិជ្ជាគណិតវិទ្យា។ សិស្សក្មេងៗនៅក្នុងកម្រិតជាក់លាក់ណាមួយនៅCMA អាចធ្វើការបូកលេខ និងដកលេខចំនួនច្រើនរួចទៅហើយ ដោយមិនចាំបាច់មានឧបករណ៍ជំនួយ។

នេះគឺជាឧទាហរណ៍នៃលំហាត់លេខពីរខ្ទង់ចំនួនដប់លេខសម្រាប់សិស្សថ្នាក់ទៅ៣គឺ៖ ៩៥ + ១៧ + ៦០ + ៦១ + ២៨ + ២៧ + ៤៩ + ៨៣ + ៤០ + ៣៥ តើពួកគេអាចធ្វើវាបានដោយរបៀបណា?

វិធីសាស្ត្ររបស់ CMA និងការប្រើប្រាស់ដំណើរការរបស់ខួរក្បាលខាងឆ្វេងដ៏អស្ចារ្យ ធ្វើឲ្យការសិក្សារបស់សិស្ស ដូចជាការគិតលេខគណិតវិទ្យា មានភាពងាយស្រួលសូម្បីតែសម្រាប់ក្មេងមតេ្តយ្យកម្រិតដំបូង។

កុមារត្រូវបានបង្ហាត់ឲ្យស្ដាប់ និងយល់ពីលេខ ខណៈពេលដែលពួកគេធ្វើការគិតលេខក្នុងចិត្ត។ ពួកគេនឹងយល់ដឹងអំពីរបៀបប្រើប្រាស់ការបង្កើតរូបភាពដ៏មានប្រសិទ្ធភាព តាមរយៈការស្រមើស្រមៃរបស់ពួកគេ។ ដោយចំនួនលេខកាន់តែច្រើនពួកគេកាន់តែរីកចម្រើនក្នុងសមត្ថភាពចងចាំលម្អិត និងធ្វើការងារផ្សេងៗទៀតមានល្បឿនលឿន និងសុក្រឹតភាព។ ទាំងអស់នេះ តម្រូវឲ្យមានការសញ្ជឹងគិត និងផ្ដោតអារម្មណ៍យ៉ាងខ្លាំងទៅលើការងារចំពោះមុខ។ តាមរយៈការប្រើប្រាស់រូបមន្ត ពួកគេនឹងមានការរីកចម្រើនលើការវិភាគព័ត៌មានក្នុងរយៈពេលដ៏ខ្លីតាមដែលអាចធ្វើបាន ដើម្បីដោះស្រាយបញ្ហានានា និងឆ្លើយសំណួរបានត្រឹមត្រូវ។ នេះជារបៀបដែលវិធីសាស្ត្រសន្តនិយម ត្រូវបានសម្រេចបានតាមរយៈដំណើរការនៃការធ្វើប្រមាណវិធីបូក។

ការបណ្តុះបណ្តាលក្មេងតូចៗ និងកុមារដែលគ្មានព្រំដែនកំណត់ ដើម្បីជួយពង្រីកការគិតរបស់ពួកគេ ក្នុងគោលបំណង សម្រេចឲ្យបាននូវការអភិវឌ្ឍខួរក្បាលទាំងស្រុងដ៏អស្ចារ្យ តាមរយៈការគិតលេខក្នុងចិត្តដោយប្រើខួរក្បាល។

ការស្រាវជ្រាវរបស់សាលា Nippon Medical School ចំពោះសិស្សចំនួន២០០នាក់ក្នុងរយៈពេលជាង១០ឆ្នាំ បង្ហាញថា អ្នកប្រើក្បាច់គិតលេខចិនបុរាណ មានសកម្មភាពខួរក្បាលកម្រិតខ្ពស់ នៅក្នុងខួរក្បាលខាងស្ដាំ។ រីឯការគិតលេខតាមគណិតវិទ្យានិងបែបវិទ្យាសាស្ត្រធម្មតា គឺប្រើប្រាស់ខួរក្បាលខាងឆ្វេង តាមរយៈការបង្កើតរូបភាពរបស់ក្បាច់គិតលេខចិនបុរាណនៅក្នុងខួរក្បាល ដែលអ្នកប្រើប្រាស់អាចប្តូរទៅប្រើប្រាស់ខួរក្បាលខាងស្ដាំបាន ដើម្បីសម្រេចឲ្យបាននូវតុល្យភាពក្នុងការប្រើប្រាស់អឌ្ឍគោលខួរក្បាលទាំងពីរ។

អ្នកស្រាវជ្រាវបានសន្មត់ថាការសិក្សាក្បាច់គិតលេខចិនបុរាណ មានអត្ថប្រយោជន៍ក្នុងការជួយឲ្យកុមារយល់ដឹងពីប្រព័ន្ធលេខ និងរូបមន្តគណិតវិទ្យា។ ពួកគេអាចមានលទ្ធភាពក្នុងការផ្ដោតអារម្មណ៍ និងចង់ចាំលំដាប់លេខដែលមានលក្ខណៈស្មុគស្មាញ ដូចដែលបានបង្ហាញខាងលើនេះ។ ការប្រើប្រាស់ខួរក្បាលខាងស្ដាំអាចបង្កើនទំនុកចិត្តលើខ្លួនឯងយ៉ាងមានប្រសិទ្ធភាព ជួយឲ្យលទ្ធផលនៃការសិក្សាកាន់តែប្រសើរឡើង និងកាន់តែមានគំនិតច្នៃប្រឌិត។

វិធីសាស្ត្រ CMA គឺផ្អែកទៅលើប្រព័ន្ធគ្រាប់ក្បាច់ប្រាំ (ដោយប្រើប្រាស់ក្បាច់គិតលេខដែលមានគ្រាប់ក្បាច់ ១-៤ ឬស្គាល់ម៉្យាងទៀតថាជា សារ៉ូបាន)។ ប្រព័ន្ធនេះមានភាពងាយស្រួលក្នុងការចងចាំរូបភាព ដែលជាលទ្ធផលវាជួយឲ្យការផ្លាស់ប្ដូរពីការគិតលេខដោយប្រើប្រាស់ម៉ាស៊ីនគិតលេខ ទៅជាការគិតលេខដោយបង្កើតរូបភាព មានភាពរលូន ។ សិស្សក៏អាចទទួលបានដំណោះស្រាយកាន់តែលឿន ជាមួយនឹងភាគរយមានកំហុសតិចតួច។ ការប្រើប្រាស់វិធីសាស្ត្រដៃពីរ ម្រាមបួននឹងភ្ញោចផ្នែកទាំងពីររបស់ខួរក្បាល ដែលធ្វើឲ្យខួរក្បាលទាំងមូលមានការអភិវឌ្ឍខ្ពស់ជាងមុន។

កម្មវិធីសិក្សា CMA គឺជាកម្មវិធីមួយដែលមានភាពសប្បាយ និងផ្តល់ភាពរីករាយដល់សិស្ស។ កម្មវិធីដែលផ្អែកលើសមត្ថភាពជាក់ស្តែងនេះ មានន័យថាសិស្សថ្មីអាចចូលរៀននៅក្នុងថ្នាក់ដែលមានស្រាប់ ដែលមានក្រុមអាយុខុសៗគ្នា។ ចំនួនថ្នាក់រៀន និងបរិមាណនៃកិច្ចការផ្ទះ អាចត្រូវបានសម្របសម្រួលឲ្យត្រូវជាមួយតម្រូវការរបស់សិស្ស ដើម្បីឲ្យពួកគេទទួលបានលទ្ធផលដ៏ល្អបំផុត។

ឱកាសក្លាយជាគ្រូបង្រៀន

ចូលរួមជាមួយយើងដើម្បីក្លាយជាគ្រូបង្រៀនដែលមានការទទួលស្គាល់នៅ CMA

CMA - Creating Great Minds

Youtube Call Facebook Email

Our Partners

ficas Smart Kids Australia Pacifi International School Westgate International School-Cambodia