ចាប់តាំងពីបានបង្កើតឡើងពីឆ្នាំ១៩៨៤ មក CMA បាន ក្លាយជាកម្មវិធីអភិវឌ្ឈន៍ខួរក្បាលនាំមុខគេនៅក្នុងវិស័យអប់រំ ។ CMA Mental Arithmetic គឺជាកម្មវិធីអប់រំមួយ ដែលទទួលបានពានរង្វាន់នៅលើឆាកអន្ដរជាតិ ហើយជាកម្មវិធីសិក្សាដោយប្រើប្រាស់ពហុព័ត៌មាន និងបច្ចេកវិទ្យាទំនើប ព្រមទាំងទទួលបានទំនុកចិត្តពីសិស្សានុសិស្ស និងអាណាព្យាបាលគ្រប់រូប និងត្រូវបានបង្ហាញឲ្យឃើញតាមរយៈកំណត់ត្រាតាមដាន។ គួបផ្សំជាមួយការប្រកួតប្រជែងដើម្បីទទួលបានជោគជ័យក្នុងការសិក្សា កម្មវិធីអប់រំបន្ថែមបានក្លាយជាផ្នែកដ៏សំខាន់មួយរបស់វិស័យអាជីវកម្មរកប្រាក់ចំណូលជាច្រើននៅក្នុងពេលបច្ចុប្បន្ន។ ដោយមានសាខានៅទូទាំងពិភពលោក ជាពិសេសមានការទទួលស្គាល់ និងពេញនិយមបំផុតប្រទេសសិង្ហបុរី CMA បានត្រៀមខ្លួនរួចរាល់ក្នុងការចែករំលែកបទពិសោធជោគជ័យរបស់យើង ជាមួយនឹងពាណិជ្ជករទាំងអស់ដែលមានចំណាប់អារម្មណ៍ក្នុងការវិនិយោគអាជីវកម្មនេះ ឲ្យកាន់តែទូលំទូលាយថែមទៀត។
គោលការណ៍អាជីវកម្មរបស់យើង គោលការណ៍អាជីវកម្មទាំង៤ របស់ CMA រួមមាន៖
CMA មានបណ្តាញគាំទ្រយ៉ាងទូលំទូលាយ ដើម្បីជួយដល់មជ្ឈមណ្ឌលដែលមានអាជ្ញាប័ណ្ណទាំងអស់ នៅក្នុងការអនុវត្តកម្មវិធី អភិវឌ្ឍន៍ខួរក្បាល CMA។ ក្រុមការងាររបស់យើង គឺជាបុគ្គលិកជំនាញដែលមានបទពិសោធន៍លើផ្នែកទីផ្សារ ផ្នែកអប់រំ បច្ចេកវិទ្យា ហិរញ្ញវត្ថុ និងរដ្ឋបាល ហើយយើងនឹងផ្តល់ជូនអ្នកនូវសេវាថែរក្សាអតិថិជនដ៏មានគុណភាពខ្ពស់បំផុត។
អ្វីដែលអ្នកអាចរំពឹងថានឹងទទួលបានពី CMA៖
កញ្ចប់សិទ្ធិធ្វើអាជីវកម្មផ្តាច់មុខរបស់ CMA ក៏រួមបញ្ចូល៖
CMA ធ្វើការយ៉ាងជិតស្និទ្ធជាមួយសាលាដែលមានអាជ្ញាប័ណ្ណទាំងអស់ ដើម្បីជួយពួកគេឲ្យបង្កើតសាលារបស់ពួកគេ នៅលើទីតាំងមួយដែលផ្តល់អត្ថប្រយោជន៍បំផុត ព្រមទាំងចែករំលែកជាមួយពួកគេនូវរបៀបគ្រប់គ្រងការដំណើរការសាលាប្រកបដោយប្រសិទ្ធភាព និងមានផលិតភាពខ្ពស់ទៀតផង។ សហគ្រិនដែលមានចំណាប់អារម្មណ៍ទាំងអស់ នឹងទទួលបានឱកាសក្នុងការបង្កើត និងប្រតិបត្តិការសាលាដែលមានអាជ្ញាប័ណ្ណមួយ ជាមួយនឹងទុនដើមគ្រាក្នុងចំនួនអប្បបរមា។
ប្រតិបត្តិការ
សាលាដែលមានអាជ្ញាប័ណ្ណទាំងអស់ នឹងទទួលបាននូវគំរូអាជីវកម្មដែលមានលក្ខណៈស្តង់ដារអន្តរជាតិ និងការណែនាំ ជាប្រចាំដើម្បីដោះស្រាយបញ្ហាប្រតិបត្តិការប្រចាំថ្ងៃ និងគំនិតផ្សេងៗដើម្បីអភិវឌ្ឍន៍រចនាសម្ព័ន្ធរបស់ខ្លួន។
សម្ភារៈសម្រាប់កម្មវិធី
សាលាដែលមានអាជ្ញាប័ណ្ណទាំងអស់ នឹងទទួលបានសម្ភារៈជាទៀងទាត់ដូចជា: សៀវភៅដែលមានលក្ខណៈផ្ទាល់ខ្លួនផែនការកម្មវិធីសិក្សា កិច្ចតែងការបង្រៀន សេចក្តីជូនដំណឹងសំខាន់ៗ សម្ភារគាំទ្រផ្សេងៗសម្រាប់មុខតំណែងនានា និងការចែករំលែកបទពិសោធណ៍ពីសាខាផ្សេងៗ។
ការអភិវឌ្ឍផលិតផល
យើងនឹងបន្តស្រាវជ្រាវ និងអភិវឌ្ឍន៍កម្មវិធីសិក្សាដើម្បីពង្រឹង និងថែរក្សាស្លាកយីហោ CMA របស់យើង។ យើងក៏ពិនិត្យឡើងវិញនិងវាយតម្លៃឱកាសនានាសម្រាប់ការអភិវឌ្ឍគំនិតអាជីវកម្មថ្មីៗ និងធ្វើឲ្យសេវាដែលមានស្រាប់របស់យើងមានការរីកចម្រើនទៅមុខជានិច្ច។
ការផ្សព្វផ្សាយ
សាលាដែលមានអាជ្ញាប័ណ្ណទាំងអស់នឹងទទួលបានសម្ភារដើម្បីធ្វើទីផ្សារ និងផ្សព្វផ្សាយពីកម្មវិធីសិក្សាដែលយើងបានរៀបចំយ៉ាងល្អ។ សម្ភារសម្រាប់ផ្សព្វផ្សាយទាំងនេះរួមមាន សៀវភៅផ្សព្វផ្សាយព័ត៌មាន ការផ្សព្វផ្សាយតាមការសែត ការផ្សព្វផ្សាយតាមរយៈការផ្ញើរសារដោយផ្ទាល់ទៅកាន់អតិថិជនគោលដៅ សម្ភារទំនាក់ទំនងសាធារណៈ ខិត្តប័ណ្ណផ្សព្វផ្សាយបដា ។ ល។
ការបណ្តុះបណ្តាល
យើងផ្តល់នូវការបណ្តុះបណ្តាលយ៉ាងទូលំទូលាយ អំពីសិល្បៈនៃការបង្រៀន និងប្រតិបត្តិការសាលា CMA ដែលមានសិទ្ធិអនុញ្ញាត។ ម្ចាស់សាលា CMA ដែលមានអាជ្ញាប័ណ្ណថ្មីទាំងអស់នឹងទទួលបានការបណ្ដុះបណ្ដាលដ៏ទូលំទូលាយ និងផ្តោតលើការសម្របខ្លួនរបស់ពួកគេទៅនឹងប្រព័ន្ធបង្រៀន និងប្រតិបត្តិការតាមវិធីរបស់ CMA ។ វគ្គបណ្តុះបណ្តាលនេះរួមបញ្ចូលគ្រប់ទិដ្ឋភាពទាំងអស់នៃប្រតិបតិ្តការប្រចាំថ្ងៃ (ឧទាហរណ៍ អាជីវកម្ម ការអប់រំ និងវប្បធម៌) ដើម្បីធានាថាម្ចាស់សាលា CMA ដែលមានអាជ្ញាប័ណ្ណថ្មីទាំងអស់ បានក្លាយជាសមាជិករបស់គ្រួសារ CMA មុនពេលពួកគេចាប់ផ្តើមការវិនិយោគថ្មីនេះ។
ចូលរួមជាមួយយើងដើម្បីក្លាយជាគ្រូបង្រៀនដែលមានការទទួលស្គាល់នៅ CMA