តើខួរក្បាលដំណើរការយ៉ាងដូចម្ដេច?
ដើម្បីទទួលស្គាល់នូវអត្ថប្រយោជន៍ជាច្រើននៃការហ្វឹកហាត់ប្រើប្រាស់ក្បាច់គិតលេខចិនបុរាណ វាជារឿងសំខាន់ដែល យើងត្រូវយល់ដឹងពីរបៀបដែលខួរក្បាលដំណើរការជាមុនសិន។ ដូចដែលយើងបានដឹងហើយថា តួនាទីរបស់ខួរក្បាលគឺប្រមូល និងដំណើរការព័ត៌មាន ហើយបន្ទាប់មកធ្វើការឆ្លើយតបទៅកាន់រាងកាយ ដើម្បីធ្វើសកម្មភាពអ្វីមួយ។ វាមានផ្នែក សំខាន់ៗចំនួនប្រាំ ដែលក្នុងនោះមានខួរធំជាផ្នែកដែលធំជាងគេ។ ខួរធំនេះ គឺជាផ្នែកមួយដែលការទទួលខុសត្រូវលើសកម្មភាពដែលយើងធ្វើ អ្វីដែលយើងមើលឃើញ គិត មានអារម្មណ៍ និងសកម្មភាពជាច្រើនទៀត។
ខួរធំកើតឡើងដោយអឌ្ឍគោលចម្បងចំនួនពីរ ដែលជាទូទៅត្រូវបានស្គាល់ថាជាខួរក្បាលខាងឆ្វេង និងខួរក្បាលខាងស្ដាំ។ ការសិក្សាបានបង្ហាញថា មនុស្សភាគច្រើនពឹងផ្អែកលើខួរក្បាលមួយចំហៀងទាំងស្រុង ដើម្បីបំពេញមុខងារប្រចាំថ្ងៃ។ ខួរក្បាលខាងឆ្វេងទទួលខុសត្រូវលើដំណើរការព័ត៌មានដែលមានលក្ខណៈជាប្រព័ន្ធ និងឡូហ្សិក ហើយមានការពាក់ព័ន្ធជាមួយការផ្ដល់មូលហេតុ ការវិភាគ ការនិយាយ និងការដោះស្រាយបញ្ហាគណិតវិទ្យាជាដើម។ រីឯខួរក្បាលខាងស្ដាំវិញ មានការពាក់ព័ន្ធជាមួយមុខងារសន្តនិយម ដូចជាការគិតទៅលើពណ៌ ទ្រង់ទ្រាយធរណីមាត្រ តន្ត្រី និងសិល្បៈ និងសិប្បកម្មផងដែរ។
វេជ្ជបណ្ឌិត Roger Sperry មកពីវិទ្យាស្ថានបច្ចេកវិទ្យាកាលីហ្វ័រញ៉ាបានឈ្នះពាន់រង្វាន់ណូបែល សម្រាប់ការសិក្សារបស់គាត់អំពីមុខងាររបស់អឌ្ឍគោលទាំងពីររបស់ខួរក្បាល។
អឌ្ឍគោលខួរក្បាលខាងឆ្វេង គ្រប់គ្រងរាងកាយផ្នែកខាងស្ដាំ រីឯអឌ្ឍគោលខួរក្បាលខាងស្តាំ គ្រប់គ្រងរាងកាយផ្នែកខាងឆ្វេង។ ដូច្នេះហើយ នៅពេលកុមារប្រើប្រាស់ដៃទាំងពីរដើម្បីធ្វើចលនានៅលើគ្រាប់ក្បាច់សម្រាប់ការគិតលេខនព្វន្ត តូច និងធំ ទំនាក់ទំនងយ៉ាងរហ័សរវាងដៃ និងខួរក្បាល មិនត្រឹមតែភ្ញោចកោសិការបស់ខួរក្បាលឲ្យជួយគិតលេខបានលឿនប៉ុណ្ណោះទេ វាថែមទាំងជួយបង្កើនការអភិវឌ្ឍខួរក្បាលទាំងស្រុងឆាប់រហ័ស និងមានតុល្យភាពទៀតផង។
ចូលរួមជាមួយយើងដើម្បីក្លាយជាគ្រូបង្រៀនដែលមានការទទួលស្គាល់នៅ CMA