សំណួរដែលត្រូវបានគេចោទសួរជាញឹកញាប់អំពីកម្មវិធីសិក្សា

យើងសូមឆ្លើយសំណួរទាំងអស់របស់អ្នក អំពីកម្មវិធីអភិវឌ្ឍន៍ខួរក្បាល CMA

វិធីសាស្រ្តដែលមានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់ការសិក្សាកម្មវិធីអភិវឌ្ឍន័ខួរក្បាល CMA ត្រូវបានបញ្ចូលទៅក្នុងម៉ោងសិក្សានីមួយៗ ដោយប្រើវិធីសាស្រ្តបង្រៀនតាមបែបពហុព័ត៌មាន ដែលមានភាពរីករាយ និងទាក់ទាញចំណាប់អារម្មណ៍របស់កុមារនៅពេលសិក្សា។ ការលេងល្បែងចងចាំ សកម្មភាពដែលមានសិស្សចូលរួមជាច្រើន ការស្តាប់បទចម្រៀង ការប្រកួតប្រជែងដោយបុគ្គល និងជាក្រុម ព្រមទាំងការអនុវត្តបន្ថែមលើប្រព័ន្ធអ៊ិនធឺណេត នឹងជួយឲ្យកុមារ និងមនុស្សពេញវ័យ ប្រើប្រាស់ខួរក្បាលដើម្បីគិតលេខបានយ៉ាងឆាប់រហ័ស។

បន្ទាប់ពីសិក្សាតាមកម្មវិធីអភិវឌ្ឍន៍ខួរក្បាល CMA សិស្សអាច:

  • បង្កើនសុក្រិតភាព និងល្បឿននៃជំនាញគិតលេខ ឬការគិតសមហេតុផល
  • បង្កើនសមត្ថភាពចងចាំឲ្យកាន់តែប្រសើរ
  • ជំរុញការផ្តោតអារម្មណ៍បានយូរជាងមុន
  • បង្កើនជំនាញស្រមើស្រមៃ ឬការចងចាំរូបភាព
  • បង្កើតសមត្ថភាពសិក្សា និងការវាយតម្លៃលើសមត្ថភាពខ្លួនឯង
  • បង្កើនកម្រិត និងល្បឿននៃការយល់ឲ្យកាន់តែប្រសើរឡើង
  • មានសមត្ថភាពក្នុងការសង្កេត និងមានចកក្ខុវិញ្ញាណប្រសើរជាងមុន
  • បង្កើនសមត្ថភាពវិនិច្ឆ័យសម្លេង និងជំនាញស្តាប់
  • កាត់បន្ថយភាពតានតឹង និងរីករាយជាមួយនឹងការសិក្សា

មាតិកានៃកម្មវិធីអភិវឌ្ឍន័ខួរក្បាល CMA ដែលត្រូវសិក្សាគឺដូចគ្នាសម្រាប់កម្មវិធីសិក្សា២វេនក្នុងមួយសប្តាហ៍ និងកម្មវិធីសិក្សា១វេនក្នុង មួយសប្តាហ៍។ ទោះជាយ៉ាងនេះក៏ដោយ សិស្សានុសិស្សដែលសិក្សាកម្មវិធី២វេនក្នុងមួយសប្តាហ៍នឹងរីកចម្រើនបានលឿនជាង ពីព្រោះពួកគាត់ ទទួលបានការណែនាំពីលោកគ្រូ អ្នកគ្រូច្រើនជាង ហើយខួរក្បាលរបស់ពួកគាត់ក៏វិវត្តន៍លឿនជាងផងដែរ។

ការគិតលេខ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយកុមារតូចៗឲ្យកសាងមូលដ្ឋានគ្រឹះសិក្សាដ៏រឹងមាំមួយបាន។ លោកគ្រូ អ្នកគ្រូ ដែលធ្វើការជាមួយកុមារតូចៗ ពិតជាដឹងថាវាមិនមែនជារឿងងាយស្រួលក្នុងការណែនាំពីទស្សនៈនៃការគិតលេខ និងគុណតម្លៃរបស់វានោះទេ។ វាគឺជាដំណើរការសិក្សាដែលមានរយៈពេលយូរអង្វែងមួយ មុននឹងកុមារអាចស្វែងយល់ពីទស្សនៈគណិតវិទ្យាបាន ព្រោះថាវាត្រូវបានបង្ហាញ ត្រឹមតែជាទម្រង់អរូបីប៉ុណ្ណោះ។ អរូបីមានន័យថា កុមារមិនបានប្រើប្រាស់ឧបករណ៍អ្វីនោះទេ តែពួកគាត់ប្រើប្រាស់ខួរក្បាលដើម្បីដោះស្រាយ ចំណោទ ឬបញ្ហានានា។ វាគឺជារឿងដ៏ពិបាកមួយសម្រាប់កុមារ ក្នុងការស្វែងយល់ពីទំនាក់ទំនងរវាងលេខ ដោយមិនបានប្រើប្រាស់វត្ថុជាក់ស្តែង ណាមួយ ដូចជាក្បាច់គិតលេខចិនបុរាណ ដើម្បីភ្ជាប់ទំនាក់ទំនងទៅកាន់តម្លៃលេខរបស់វា។ ការសិក្សាពីរបៀបការគិតលេខដោយប្រើខួរក្បាល គឺមានសារៈសំខាន់ដូចគ្នា ព្រោះវាមានប្រសិទ្ធភាពក្នុងការទាញយកផ្នែកដែលគ្មាន ប្រយោជន៍របស់ខួរក្បាល ហើយបង្កើនសមត្ថភាពបញ្ញាជារួម។ ការអនុវត្តការគិតលេខដោយប្រើខួរក្បាល នឹងបង្កើនសមត្ថភាពក្នុងការ ស្រមើស្រមៃ និងការចងចាំ។ យោងទៅតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានឲ្យដឹងថា កុមារម្នាក់ដែលខ្វះខាតការវិវត្តនៃបញ្ញា អាចមានសមត្ថភាព ខួរក្បាលថយចុះយ៉ាងខ្លាំង ទោះបីជាគាត់មានអាយុ ២០ឆ្នាំក៏ដោយ។ ផ្ទុយទៅវិញ កុមារដែលទទួលបានការវិវត្តនេះនៅអាយុ ១២ឆ្នាំ នឹងបន្តមាន ភាពឆ្លាតវាងវៃរហូតដល់គាត់មានអាយុ ៧០ឆ្នាំ។

ដើម្បីជួយឲ្យកុមារសិក្សាគណិតវិទ្យាបានពូកែ គាត់ត្រូវអភិវឌ្ឍន៍សមត្ថភាពក្នុងការគិតលេខរបស់គាត់ជាមុនសិន។ កម្មវិធីអភិវឌ្ឍន៍ខួរក្បាល CMA អាចជួយបង្កើនសមត្ថភាពក្នុងការគិតលេខរបស់គាត់បានយ៉ាងឆាប់រហ័ស។ សាស្ត្រាចារ្យ ហួង ហ្គូ រ៉ុង (Huang Guo Rong) មកពី មហាវិទ្យាល័យជាតិអប់រំ Changhua នៅប្រទេសតៃវ៉ាន់ បានសិក្សាពីលទ្ធផលនៃការអប់រំតាមប្រព័ន្ធ កម្មវិធីអភិវឌ្ឍន៍ខួរក្បាល CMA នៃការសិក្សារបស់កុមារលើសមត្ថភាព និងការយល់ដឹងផ្នែកគណិតវិទ្យា ហើយគាត់បានរាយការណ៍ពីការរកឃើញដ៏ភ្ញាក់ផ្អើលរបស់គាត់ ដូចខាងក្រោម:

  • កុមារដែលបានសិក្សាកម្មវិធីអភិវឌ្ឍន៍ខួរក្បាល CMA ទទួលបានលទ្ធផលយ៉ាងល្អប្រសើរជាងសិស្សដទៃទៀត (ដែលមិនបានចូលរួមក្នុងវគ្គសិក្សានេះ) ក្នុងផ្នែកដូចតទៅ: ការយល់ សមត្ថភាពគណិតវិទ្យា (រួមទាំងការស្គាល់ និងយល់ពីទស្សនៈគណិតវិទ្យា សមត្ថភាពគិតលេខ និងជំនាញដោះស្រាយបញ្ហាគណិតវិទ្យាជាដើម) ការអនុវត្តគណិតវិទ្យា និងការធ្វើតេស្តបញ្ញា IQ។
  • សិស្សដែលបានសិក្សាកម្មវិធីអភិវឌ្ឍន៍ខួរក្បាល CMA បានរយៈពេលពីមួយឆ្នាំទៅពីរឆ្នាំ ត្រូវបានគេរកឃើញថា មានទស្សនៈគណិតវិទ្យា ការគិតលេខ និងមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាគណិតវិទ្យាប្រសើរជាងសិស្សដែលសិក្សាបានរយៈពេលតិចជាងមួយឆ្នាំ។ ចំពោះសិស្សដែលបានសិក្សាច្រើនជាងពីរឆ្នាំវិញ នឹងទទួលបានលទ្ធផលសិក្សាកាន់តែប្រសើរជាងនេះ។ ដូច្នេះ លទ្ធផលបានបង្ហាញថា កុមារដែលសិក្សាវគ្គនេះ បានកាន់តែយូរឆ្នាំ មានសមត្ថភាពផ្នែកគណិតវិទ្យាកាន់តែប្រសើរឡើង។

ទោះបីជាម៉ាស៊ីនគិតលេខ និងកុំព្យូទ័របានជំនួសខួរក្បាលរបស់មនុស្សក្នុងការគិតលេខក៏ដោយ ការសិក្សាក្បាច់គិតលេខ គឺជារឿងមួយ ដ៏ចាំបាច់សម្រាប់កុមារគ្រប់រូប ព្រោះវាមានសារៈសំខាន់ក្នុងការអភិវឌ្ឍជំនាញខួរក្បាលទាំងមូល និងបំណិនជីវិតផងដែរ។ ការប្រើក្បាច់គិតលេខ តម្រូវឲ្យមានការសម្របសម្រួលនៃសរសៃប្រសាទសំខាន់ៗរបស់រាងកាយមនុស្ស ដូចជា ចក្ខុវិញ្ញាណ សោតវិញ្ញាណ និងចលនាម្រាមដៃ ដែលនឹងជួយបង្កើតកោសិកាខួរក្បាល។ ការគិត គឺស្ថិតនៅក្រោមដំណាក់កាលសំខាន់ៗនៃការអភិវឌ្ឍទាំងបី ពោលគឺទំនាក់ទំនងរាងកាយ ការពន្យល់ដ៏សមហេតុផល និងការមើលឃើញនៅក្នុងដំណើរការសិក្សាហើយក្បាច់គិតលេខចិនបុរាណ ដើរតួជាឧបករណ៍ដែលភ្ជាប់ទំនាក់ទំនងដំណាក់កាលទាំងបីនោះ។ ប្រជាជនជាង ៨០% នៅលើពិភពលោក គឺប្រើដៃស្តាំ ហើយមនុស្សដែលប្រើដៃស្តាំ ជាទូទៅមានខួរក្បាលខាងឆ្វេងវិវត្តន៍ល្អជាងខួរក្បាលខាងស្តាំ។ ខួរក្បាលខាងស្តាំមានគំនិតច្នៃប្រឌិតមួយពាន់ដងច្រើនជាងខួរក្បាលខាងឆ្វេង។ ការសិក្សាក្បាច់គិតលេខចិនបុរាណ នឹងជួយជំរុញដល់ការអភិវឌ្ឍរបស់ខួរក្បាលខាងស្តាំ នៅពេលកុមារនៅតូច។

មេរៀនក្បាច់គិតលេខបុរាណ គឺបង្រៀនដោយប្រើតែដៃម្ខាងប៉ុណ្ណោះ។ ជាលទ្ធផល មានតែអឌ្ឍគោលខាងឆ្វេងនៃខួរក្បាលប៉ុណ្ណោះដែលត្រូវបានរម្ញោច ហើយពាក់កណ្តាលនៃខួរក្បាលខាងស្តាំត្រូវបានទុកចោល។ ជាមួយគ្នានេះដែរ មេរៀនក្បាច់គិតលេខចិនបុរាណប្រើ ២/៥ គ្រាប់ (មានន័យថា គ្រាប់២ជួរខាងលើ និង ៥ជួរខាងក្រោម) តែកម្មវិធីអភិវឌ្ឈខួរក្បាល CMA បច្ចុប្បន្នប្រើតែ ១/៤ គ្រាប់ប៉ុណ្ណោះ (គ្រាប់ ១ជួរខាងលើ និង ៤ជួរខាងក្រោម) នៅក្នុងដំណើរការបង្ហាត់បង្រៀន។

ក្នុងនាមជាឪពុកម្តាយ យើងមិនដែលបានឆ្លងកាត់ការបណ្តុះបណ្តាល ឬមិនមានចំណេះដឹងអំពីក្បាច់គិតលេខចិនបុរាណនោះទេ។ យើងជួយឪពុកម្តាយ និងអាណាព្យាបាល តាមវិធីបួនយ៉ាង:

  • សាលារបស់យើងនឹងរៀបចំសិក្ខាសាលាជាទៀងទាត់ ដើម្បីណែនាំឪពុកម្តាយឲ្យជួយកូនៗរបស់ពួកគាត់ក្នុងការរៀនសូត្រ។ សិក្ខាសាលាទាំងនេះ នឹងរួមបញ្ចូលបច្ចេកទេសនៃការពង្រាយគ្រាប់ក្បាច់ និងការគិតលេខដែលពាក់ព័ន្ធនឹងការគណនាលេខទាំងបួន (បូក ដក គុណ និងចែក)។
  • ការយក វីដេអូ ទៅសិក្សាបន្ថែមនៅផ្ទះ។ នៅចុងបញ្ចប់នៃមេរៀននីមួយៗ កូនរបស់អ្នកអាចយកវីស៊ីឌីទៅផ្ទះ ដើម្បីពិនិត្យ និងរំលឹកមេរៀន ដែលបានបង្រៀននៅក្នុងថ្នាក់ឡើងវិញ។ អាណាព្យាបាលក៏ត្រូវបានលើកទឹកចិត្តឲ្យមើលវីដេអូនោះជាមួយកូនរបស់គាត់ផងដែរ។
  • ការមើលវីដេអូនៅលើប្រព័ន្ធអ៊ិនធឺណេត។ សិស្សានុសិស្សរបស់ CMA ទាំងអស់ នឹងទទួលបានលេខកូតសំងាត់ដើម្បីបើកមើលវីដេអូមេរៀន នៅលើប្រព័ន្ធអ៊ិនធឺណេត។
  • កត្តាលោកគ្រូអ្នកគ្រូ។ ការមានទំនាក់ទំនងរវាងឪពុកម្តាយនិងលោកគ្រូអ្នគ្រូ ពិតជាមានសារៈសំខាន់ណាស់។ លោកគ្រូអ្នកគ្រូនឹងប្រាប់ពីចំណុចខ្សោយ របស់សិស្ស ហើយផ្តល់ការណែនាំដល់ឪពុកម្តាយ ដើម្បីជួយបង្រៀនកូនរបស់គាត់បន្ថែមនៅផ្ទះ ។

ក្នុងមួយមេរៀនមានរយៈពេល១ម៉ោង សម្រាប់កម្មវិធីកុមារដ្ឋាន (Kindy Programme)។ រយៈពេល១ ម៉ោងកន្លះ សម្រាប់កម្មវិធីមត្តេយ្យសិក្សា (Kinder Programme) និងបឋមសិក្សា (Primary Programme)។

អំពីសិស្សានុសិស្សរបស់ CMA

នៅពេលសិក្សាកម្មវិធីអភិវឌ្ឈន៍ខួរក្បាល CMA សិស្សានុសិស្សនឹងរៀន:

  • វិធីសាស្ត្រដ៏ត្រឹមត្រូវក្នុងការរៀបចំ និងការពង្រាយគ្រាប់ក្បាច់នៅលើក្បាច់គិតលេខចិនបុរាណ ដោយប្រើដៃទាំងពីរក្នុងពេលដំណាលគ្នា។
  • វិធីសាស្ត្រគិតលេខរហ័សប្រកបដោយប្រសិទ្ធិភាព ដែលពាក់ព័ន្ធនឹងប្រតិបត្ដិការគណនាលេខទាំងបួនគឺប្រមាណវិធីបូក ដក គុណ និងចែក។

ពេលវេលាដ៏ល្អបំផុតដើម្បីចាប់ផ្តើមវគ្គសិក្សារបស់យើង គឺនៅពេលកុមារចាប់ផ្តើមរៀនសរសេរលេខ (ពី ០ ដល់ ៩) ។ កុមារដែលរៀននៅចន្លោះពីថ្នាក់មត្តេយ្យដល់ថ្នាក់ទី ១ ឬទី២ មានសមត្ថភាពខួរក្បាលសិក្សា និងយល់មេរៀនបានល្អបំផុត (ទាក់ទងទៅនឹងដំណាក់កាលនៃការអភិវឌ្ឍ របស់ខួរក្បាល) ។ នេះគឺជាពេលវេលាដ៏ល្អបំផុតក្នុងការហ្វឹកហាត់សមត្ថភាពរបស់ខួរក្បាល និងជាដំណាក់កាលដ៏សំខាន់មួយដែលកុមារ អាចចាប់ផ្តើមយល់ពីទស្សនៈគណិតវិទ្យា។ ដំណាក់កាលនៃការអភិវឌ្ឍរបស់ខួរក្បាលមានដូចតទៅ:

  • អាយុ៣ឆ្នាំ: ខួរក្បាលរំពឹងថានឹងមានការលូតលាស់ ៦០% ដូច្នេះហើយកុមារមានសមត្ថភាពយល់មេរៀនខ្លាំងបំផុត។
  • ពីអាយុ៣ ទៅ៦ឆ្នាំ: ខួរក្បាលបានលូតលាស់ ២០% បន្ថែមទៀត។ សមត្ថភាពសិក្សា និងយល់មេរៀនមិនខ្លាំងដូចនៅអាយុ៣ឆ្នាំនោះទេ។ ទោះជាយ៉ាងនេះក៏ដោយ កុមារនឹងទទួលបានលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើល បើសិនជាគាត់ទទួលបានមូលដ្ឋានគ្រឹះបន្ថែមទៀត។
  • ពីអាយុ៦ ទៅ៨ឆ្នាំ: ខួរក្បាលបានលូតលាស់ ១០% បន្ថែមទៀត។ កុមារត្រូវតែខិតខំប្រឹងប្រែងយ៉ាងខ្លាំង បើសិនជាគាត់ទើបតែចាប់ផ្តើម សិក្សានៅចន្លោះអាយុនេះ។
  • ក្រោយពីអាយុ៨ឆ្នាំ: ប្រសិនបើកុមារចាប់ផ្តើមសិក្សានៅអាយុនេះ គាត់នឹងមានភាពលំបាកក្នុងការទទួលបានលទ្ធផលល្អ។ គាត់ត្រូវខិតខំ ប្រឹងប្រែងសិក្សា និងដាក់វិន័យខ្លួនឯងឲ្យកាន់តែខ្លាំងជាងមុន។
  • កម្មវិធីនព្វន្តខួរក្បាល CMA ផ្តល់ការបណ្តុះបណ្តាលមូលដ្ឋានគ្រឹះ លើទស្សនៈគណិតវិទ្យា និងការគិតលេខ។ វាក៏ស្ថិតនៅដំណាក់កាលមួយ ដែលកិច្ចការសាលារបស់កុមារនៅមានកម្រិតទាបផងដែរ ដូច្នេះ ឪពុកម្តាយគួរតែចាប់យកឱកាសនេះ ហើយរួសរាន់ជុំរុញឲ្យកូនរបស់ខ្លួន មកចុះឈ្មោះចូលរៀនកម្មវិធីនេះ។ កម្មវិធីនេះនឹងជួយកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ សម្រាប់ដំណើរសិក្សាដ៏វែងឆ្ងាយរបស់សិស្សានុសិស្ស នៅពេលអនាគត។

កម្មវិធីអភិវឌ្ឈខួរក្បាល CMA មិនត្រឹមតែត្រូវបានរចនាឡើងដើម្បីជួយអោយសមត្ថភាពគិតលេខ និងចំណេះដឹងគណិតវិទ្យារបស់កុមារ កាន់តែប្រសើរឡើងនោះទេ វាថែមទាំងជួយបង្កើនសមត្ថភាពចងចាំ និងការច្នៃប្រឌិត កម្រិតនៃការផ្តោតអារម្មណ៍ ជំនាញក្នុងការស្តាប់ ព្រមទាំងសមត្ថភាពក្នុងការវិភាគបញ្ហាផងដែរ។ បន្ថែមលើគណិតវិទ្យាសម្រាប់ភាពជោគជ័យពេញមួយជីវិត គោលដៅចម្បងរបស់យើង គឺ ដើម្បីកសាងទំនុកចិត្តរបស់កុមារលើការសិក្សា និងជីវិតរបស់ពួកគេផងដែរ។ តាមរយៈការជំរុញទាំងខួរក្បាលផ្នែកខាងឆ្វេង និងខាងស្តាំនៅក្នុងដំណើរការសិក្សា អ្នកជំនាញជឿថា ការបណ្តុះបណ្តាលក្បាច់គិតលេខចិនបុរាណ និងក្បាច់គិតលេខដោយរូបភាព គឺជាគន្លឹះមួយឆ្ពោះទៅរកសមត្ថភាពសិក្សាដ៏ប្រសើរបំផុត។

លក្ខណៈពិសេសនៃប្រព័ន្ធក្បាច់គិតលេខចិនបុរាណ ដែលប្រើម្រាមដៃបួន-ដៃពីរនេះ នឹងបង្វឹកសិស្សឲ្យចេះពង្រាយគ្រាប់ក្បាច់ដោយប្រើម្រាមដៃបាន យ៉ាងស្ទាត់ជំនាញ។ ដោយសារតែកុមារប្រើដៃខាងឆ្វេងនោះគាត់នឹងត្រូវការការអនុវត្តបន្ថែមដើម្បីអាចពង្រាយគ្រាប់ក្បាច់នៅលើ ក្បាច់គិតលេខចិនបុរាណ ដោយប្រើដៃស្តាំយ៉ាងប៉ិនប្រសប់បាន។ បន្ទាប់ពីចេះប្រើដៃស្តាំដើម្បីពង្រាយគ្រាប់ក្បាច់បានស្ទាត់ជំនាញហើយ កុមារនឹងប្រើដៃទាំងសងខាងដើម្បីពង្រាយគ្រាប់ក្បាច់ នៅពេលគណនាសំណួរដែលទាក់ទងនឹងការប្រើរូបមន្ត។

តើកូនរបស់ខ្ញុំអាចរៀនទាន់មេរៀន ដែលកំពុងតែដំណើរការបានដែរឬទេ? ប្រាកដណាស់! កូនរបស់អ្នកអាចចូលរៀនក្នុងថ្នាក់ដែលមានស្រាប់នៅពាក់កណ្ដាលវគ្គសិក្សាបាន។

កម្មវិធីនព្វន្តខួរក្បាល CMA ផ្តល់ជូន នូវបរិយាកាសសិក្សាយ៉ាងពិសេសមួយ ដែលសិស្សម្នាក់ៗអាចសិក្សាតាមល្បឿនផ្ទាល់ខ្លួន ជាមួយនឹងវិធីសាស្រ្តបង្រៀនដែលមាន លក្ខណៈបុគ្គល ដោយប្រើប្រាស់សម្ភារបង្រៀនដែលបានរៀបចំយ៉ាងប្រុងប្រយ័ត្ន ដើម្បីបំពេញតម្រូវការ និងការរីកចម្រើនរបស់កុមារ។ ប្រាកដណាស់! កូនរបស់អ្នកនឹងអាចរៀនទាន់មេរៀនដែលកំពុងដំណើរការ។ អ្នកនឹងសង្កេតឃើញស្ថានភាពដ៏គួរឲ្យចាប់អារម្មណ៍មួយនៅកម្មវិធី CMA ព្រោះថាសិស្សដែលមានអាយុខុសគ្នា ជាមួយកម្រិតជំនាញផ្សេងៗគ្នា ចាប់ផ្តើមសិក្សានៅក្នុងថ្នាក់រៀនជាមួយគ្នា ហើយពួកគាត់ ប្រើប្រាស់សម្ភារៈសិក្សាខុសៗគ្នា និងមានការរីកចម្រើនដោយឡែកៗពីគ្នា។

អំពីគ្រូបង្រៀនរបស់ CMA

លោកគ្រូអ្នកគ្រូទាំងអស់របស់យើងដែលបម្រើការនៅ CMA បានទទួលការបណ្តុះបណ្តាល ដែលទទួលស្គាល់ដោយ CMA ប្រចាំប្រទេសតៃវ៉ាន់ ។

លោកគ្រូអ្នកគ្រូភាគច្រើននិយាយភាសាអង់គ្លេសនៅពេលបង្រៀន និងសន្ទនាជាមួយសិស្សានុសិស្ស។

ឱកាសក្លាយជាគ្រូបង្រៀន

ចូលរួមជាមួយយើងដើម្បីក្លាយជាគ្រូបង្រៀនដែលមានការទទួលស្គាល់នៅ CMA

CMA - Creating Great Minds

Youtube Call Facebook Email

Our Partners

ficas Smart Kids Australia Pacifi International School Westgate International School-Cambodia